បរទេស៖ មន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-19 ត្រូវការអុកស៊ីសែន យ៉ាងហោចណាស់ ១៧០ តោនក្នុងមួយថ្ងៃ ប៉ុន្តែគ្រឿងបរិក្ខារ ក្នុងទីក្រុងហូជីមិញ អាចផ្គត់ផ្គង់បានត្រឹមតែ ១៥០តោន ប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមរដ្ឋបាលក្រុង ពេលនេះផលិតកម្ម និងសកម្មភាពអាជីវកម្ម បានធូរស្បើយជាបណ្តើរៗ អង្គភាពផ្គត់ផ្គង់ អុកស៊ីហ្សែន ពេទ្យក្នុងស្រុកភាគច្រើន និងខេត្តជិតខាងបានប្តូរមកផលិតអុកស៊ីហ្សែនសម្រាប់ឧស្សាហកម្ម ជាពិសេសសម្រាប់រោងចក្រផលិតដែក ដែលជាធម្មតាប្រើអុកស៊ីហ្សែនជាមួយឧស្ម័នឥន្ធនៈក្នុងការផ្សារឧស្ម័ន ការកាត់ ការសម្អាតដោយអណ្តាតភ្លើង ជាដើម។
មន្ត្រីទីក្រុងបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ពេលនេះមានអង្គភាពជាច្រើន ដែលបានផ្ទេរផ្នែកមួយ ឬ 100 ភាគរយនៃសមត្ថភាព របស់ពួកគេទៅផលិតអុកស៊ីហ្សែន សម្រាប់គោលបំណង ឧស្សាហកម្ម ហើយបច្ចុប្បន្ន ទីក្រុង ហូជីមិញ មានគ្រឿងបរិក្ខារចំនួន ៥ ប៉ុណ្ណោះដែលផ្តល់អុកស៊ីសែន វេជ្ជសាស្ត្ររាវប្រហែល ១៥០ តោនក្នុងមួយថ្ងៃ។
ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺ Covid-19 ដែលត្រូវការអុកស៊ីសែនកំពុងកើនឡើង។ គណៈកម្មាធិការប្រជាជនទីក្រុងបាននិយាយថា បច្ចុប្បន្ន កន្លែងព្យាបាល Covid-19 បានរាយការណ៍ពីតម្រូវការអ៊ុកស៊ីសែន ១៧០តោនក្នុងមួយថ្ងៃ ជាមួយនឹងតួលេខដែលបានព្យាករណ៍ថានឹងកើនឡើងដល់ ៣៥០ តោនក្នុងពេលខាងមុខនេះ៕
ប្រែសម្រួលៈ ណៃ តុលា