បរទេស៖ មេបញ្ជាការយោធាជាន់ខ្ពស់ របស់ប្រទេសអ៊ីរ៉ង់ បាននិយាយនៅថ្ងៃសុក្រថា ល្បែងសង្គ្រាមដែលធ្វើឡើង នៅក្នុងសប្ដាហ៍នេះ ដោយប្រទេសអ៊ីរ៉ង់ ក្នុងតំបន់ឈូងសមុទ្រ គឺមានបំណងបញ្ជូន ការព្រមានមួយ ដល់ប្រទេសអ៊ីស្រាអែល ស្របពេលដែលមានក្តីព្រួយបារម្ភ ពីភាពអាចទៅរួចដែលអ៊ីស្រាអែល នឹងផ្តោតគោលដៅលើទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់។
លោកឧត្តមសេនីយ នៃកងកម្លាំងការពារបដិវត្តន៍ Hossein Salami បាននិយាយលើកញ្ចក់ ទូរទស្សន៍រដ្ឋ អ៊ីរ៉ង់ថា សមយុទ្ធទាំងនេះ មានសារដ៏ច្បាស់លាស់ថា គឺជាការព្រមានដ៏ហ្មត់ចត់និងពិតប្រាកដ
ចំពោះការគម្រាមកំហែង ធ្វើឡើងដោយអាជ្ញាធរ អ៊ីស្រាអែល ដើម្បីឲ្យមានការប្រុងប្រយ័ត្ន ចំពោះកំហុសរបស់ពួកគេ។
តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News លោកបានបន្តទៀតយ៉ាងដូច្នេះថា “យើងនឹងកាត់ផ្តាច់ដៃពួកគេ ប្រសិនបើពួកគេធ្វើទង្វើខុស។ ចម្ងាយរវាងប្រតិបត្តិការ ពិតនិងសមយុទ្ធយោធា គឺគ្រាន់តែជាការផ្លាស់ប្តូរមួយ នៅក្នុងមុំនៃការបាញ់មីស៊ីលតែប៉ុណ្ណោះ”។
គួរបញ្ជាក់ថា ល្បែងសង្គ្រាមរបស់កងកម្លាំងការពារបដិវត្តន៍អ៊ីស្រាអែល រួមមានទាំងការបាញ់មីស៊ីលផ្លោង និងមីស៊ីលធម្មតា ហើយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានបង្ហាញឲ្យឃើញមីស៊ីលវាយប្រហារចំគោលដៅ ដែលតំណាងឲ្យរ៉េអាក់ទ័រ Dimona របស់អ៊ីស្រាអែល នៅទីបញ្ចប់នៃសមយុទ្ធ កាលពីថ្ងៃសុក្រម្សិលមិញនេះ៕
ប្រែសម្រួល៖ប៉ាង កុង