ព័ត៌មានអន្តរជាតិ

ចិនគម្រាមបញ្ជូន លីទុយអានី ទៅក្នុងធុងសម្រាម ប្រវត្តិសាស្ត្រ

បរទេស៖ ការសម្រេចចិត្តរបស់លីទុយអានី អនុញ្ញាតឲ្យតៃវ៉ាន់ បើកការិយាល័យតំណាងមួយ នៅក្នុងប្រទេស ក្នុងមួយរយៈពេលកន្លងមកនេះ ហាក់ដូចជាមិនសូវល្អ ជាមួយនឹងប្រទេសចិនទេ ហើយមហាយក្សអាស៊ី ហាក់កំពុងតែធ្វើការប្រឹងប្រែង យ៉ាងជាក់លាក់ ដើម្បីចាត់វិធានការដ៏ខ្លាំងក្លាធានាថា ប្រទេសដទៃមិនអនុវត្តតាម។

ជាដំណាក់កាលដំបូង ចិនបានបន្ថយចំណងមិត្តភាពផ្លូវការរបស់ខ្លួនជាមួយនឹងប្រទេសលីទុយអានី ឲ្យមកនៅក្រោមកម្រិតឯកអគ្គរដ្ឋទូត ហើយបន្ទាប់មកដើម្បីបន្ថែមការបង្ខិតបង្ខំ ប្រទេសចិន ហាក់កំពុងតែធ្វើការគម្រាម បញ្ជូនប្រទេសនៅ តំបន់សមុទ្របាល់ទិកមួយនេះ ទៅកាន់ធុនសម្រាមប្រវតិ្តសាស្ត្រ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា ប្រទេសចិនបានគម្រាមដាក់ប្រទេសលីទុយអានី ទៅក្នុងធុនសម្រាមប្រវត្តិសាស្ត្រ ក្រោយពីប្រទេសនេះ ផ្គើននឹងទីក្រុងប៉េកាំង តាមរយៈការអនុញ្ញាតឲ្យតៃវ៉ាន់បើកការិយាល័យតំណាងមួយ នៅក្នុងទីក្រុងវីលនីស។

គួរបញ្ជាក់ថា ប្រទេសលីទុយអានី ដែលមានប្រជាជន៣លាននាក់នេះ បានបែកចេញពីប្រទេសជិតខាងអឺរ៉ុបរបស់ខ្លួន ដោយការទទួលស្គាល់តៃវ៉ាន់ជាផ្លូវការ ជាកោះកាន់លទ្ធិប្រជាធិបតេយ្យមួយ ដែលបច្ចុប្បន្នប្រទេសចិនកំពុងតែអះអាងថា គឺជាទឹកដីរបស់ខ្លួន និងបង្កើនសម្ពាធយោធានិងការទូត ដើម្បីឲ្យទីក្រុងតៃប៉ិទទួលយកការគ្រប់គ្រងពីចិន៕

ប្រែសម្រួល៖ប៉ាង កុង

To Top