ព័ត៌មានអន្តរជាតិ

ចិន សម្ដែងក្ដីសង្ឃឹមថា ជប៉ុន នឹងមិនធ្វើនយោបាយ លើវិស័យកីឡានោះឡើយ

ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានលើកឡើងថា ចិន សង្ឃឹមថា ប្រទេសជប៉ុន ចាត់វិធានការជាក់ស្តែង ដើម្បីគោរពពាក្យសម្តីរបស់ខ្លួន ស្តីពីការគាំទ្រគ្នាទៅវិញទៅមកក្នុងការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក និងលើការមិនធ្វើនយោបាយ លើវិស័យកីឡានេះឡើយ។

អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា ប្រធានគណៈកម្មាធិការអូឡាំពិករបស់ប្រទេសជប៉ុន លោក Yasuhiro Yamashita ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិក Kazuyuki Mori និងប្រធានគណៈកម្មាធិការរៀបចំ Tokyo 2020 លោក Seiko Hashimoto នឹងចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងប៉ារ៉ាឡាំពិកទីក្រុងប៉េកាំង និងគណៈប្រតិភូរបស់ប្រទេសជប៉ុន។

អត្តពលិក នឹង ចូល រួម ប្រកួត ក្នុង ព្រឹត្តិការណ៍ កីឡា ប៉េកាំង តាម ការ គ្រោងទុក ប៉ុន្តែ ជប៉ុន មិន មាន គម្រោង បញ្ជូន គណៈប្រតិភូ រដ្ឋាភិបាល នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ចាវ បានលើកឡើងថា “ប្រទេសចិនស្វាគមន៍តំណាងគណៈកម្មាធិការអូឡាំពិករបស់ប្រទេសជប៉ុន និងអង្គការដទៃទៀត ក៏ដូចជាអត្តពលិកជប៉ុន ទៅកាន់កីឡាអូឡាំពិករដូវរងា និងប៉ារ៉ាឡាំពិកនៅទីក្រុងប៉េកាំង” ដោយបន្ថែមថា ជប៉ុន និងចិន បានយល់ព្រមគាំទ្រគ្នាទៅវិញទៅមកក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក។

លោក ចាវ បានបន្ដថា “ភាគីជប៉ុន ត្រូវបានសង្ឃឹម និងជំរុញ ឱ្យចាត់វិធានការជាក់ស្តែង ដើម្បីគោរពពាក្យរបស់ខ្លួនលើរឿងនេះ និងមិនធ្វើនយោបាយលើរឿងនេះឡើយ”។

លោកបានបន្ថែមថា “ប្រទេសចិន មានទំនុកចិត្តថាការធ្វើការរួមគ្នាជាមួយភាគីទាំងអស់ក្រោមបាវចនាអូឡាំពិកនៃការ “រួមគ្នា” ប្រទេសចិន នឹងផ្តល់នូវព្រឹត្តិការណ៍អូឡាំពិកប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងអស្ចារ្យដល់ពិភពលោក”៕

hដោយ ឈូក បូរ៉ា

To Top