ព័ត៌មានអន្តរជាតិ

រុស្សីបញ្ជាទិញ ហ្គាស់ ទ្វេដងពី ប្រទេសតូមិននីស្ថាន សម្រាប់ឆ្នាំ២០២១នេះ

បរទេស៖យោងតាមការអះអាង ដោយរដ្ឋទូតរុស្សី ប្រឆាំងនៅ ប្រទេសតូមិននីស្ថាន នៅថ្ងៃសៅរ៍ បានឲ្យដឹងថាប្រទេសរុស្សី បានធ្វើការបញ្ជាទិញ ឧស្ម័នធម្មជាតិ ហ្គាស ទ្វេដងសម្រាប់ឆ្នាំ២០២១ ក្នុងពេលដែលមានតម្រូវការ កើនឡើង។

រដ្ឋទូតលោក Alexander Blokhin បាននិយាយថាប្រទេសរុស្សី នៅក្នុងឆ្នាំនេះបានធ្វើការបញ្ជាទិញ ហ្កាស រហូតទៅ ដល់១០ពាន់លានម៉ែត្រគូប ពីប្រទេសតូមិននីស្ថាន ពោលគឺស្មើទៅនឹងពីរដង នៃទំហំហ្គាស ដែលបានធ្វើកាលពីឆ្នាំ២០២០។

គួរឲ្យដឹងដែរថារុស្សី បានបញ្ចប់ការទិញហ្កាស ពីប្រទេសអាស៊ីកណ្តាលមួយនេះ កាលពីឆ្នាំ២០១៦ និងទើបតែបានធ្វើការបញ្ជាទិញ ឡើងវិញកាលពិឆ្នាំ២០១៩ប៉ុណ្ណោះ ជាមួយនឹងកុងត្រា រយៈពេល៥ឆ្នាំ ហើយទាមទាឲ្យមានការផ្គត់ផ្គង់ យ៉ាងហោចណាស់ ៥,៥លានម៉ែត្រ គូបជារៀងរាល់ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

To Top