ព័ត៌មានអន្តរជាតិ

យោធារុស្សីជាង ១០ ០០០នាក់ ត្រឡប់មកមូលដ្ឋានធំវិញ ក្រោយសមយុទ្ធយោធា ក្បែរព្រំដែន អ៊ុយក្រែន

បរទេស៖ យោងតាមការបញ្ជាក់ ដោយយោធា នៃប្រទេសរុស្សី នៅថ្ងៃសៅរ៍ បានឲ្យដឹងថាយោធារបស់ខ្លួន ប្រមាណជាជាង១០០០០នាក់ បានធ្វើដំណើរ វិលត្រឡប់មកកាន់មូលដ្ឋានទ័ព ក្នុងប្រទេសវិញ បន្ទាប់ពីបានធ្វើសកម្មភាពសមយុទ្ធយោធា ក្បែរទៅនឹងព្រំដែន នៃប្រទេសអ៊ុយក្រែន។

កាសែតក្នុងស្រុក Interfax បានបន្តទៀតថាសមយុទ្ធយោធា របស់រុស្សីបានធ្វើឡើង នៅតាមតំបន់ជាច្រើន ក្បែរទៅនឹងព្រំដែន ដែលក្នុងនោះរួមទាំង តំបន់ Crimea ដែលរុស្សី បានគ្រប់គ្រងកាលពីឆ្នាំ២០១៤ ផងដែរ និងក៏ដូចជាតំបន់ភាគខាងត្បូង រុស្សី Rostov និងតំបន់ Kuban។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា មួយរយៈចុងក្រោយនេះ ប្រទេសរុស្សី បានធ្វើការដាក់ពង្រាយកងកម្លាំងយោធា ជាច្រើនពាន់នាក់ ទៅកាន់តំបន់ភាគខាងជើង ផងភាគខាងកើត ផងនិងភាគខាងត្បូងផង នៃប្រទេសអ៊ុយក្រែន ដែលវាបានធ្វើឲ្យមានការយល់ឃើញ ជាច្រើនពីសំណាក់រដ្ឋាភិបាលក្រុងកៀវ និងរដ្ឋាភិបាល នៃបណ្តាប្រទេសក្នុងតំបន់ អ៊ឺរ៉ុបថារុស្សី អាចនឹងធ្វើការវាយប្រហារ ណាមួយ មកលើប្រទេសអ៊ុយក្រែន ទោះបីជារដ្ឋាភិបាល ក្រុងមូស្គូ តែងតែបានធ្វើការបដិសេធក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top