អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ថា សាកសពចំនួន២ ត្រូវបានរកឃើញវិញហើយ ខណៈដែលប្រតិបត្តិការជួយ សង្គ្រោះកំពុងដំណើរការកាលយប់ថ្ងៃសុក្រ នៅជិតកោះ សមុទ្រ Aegean នៃទីក្រុង Paros បន្ទាប់ពីលិចនាវាដឹកជនភៀសខ្លួន និងជនចំណាកស្រុក ។ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្រិចបានផ្សាយដូច្នេះ ។
ទីភ្នាក់ងារព័ត៌មានជាតិក្រិច AMNA បានរាយការណ៍ថា រហូតមកដល់ពេលនេះ អ្នកដំណើរចំនួន ៥៧នាក់ ត្រូវបានជួយសង្គ្រោះ ដោយអ្នកនៅរស់រានមានជីវិតបញ្ជាក់ថា មនុស្សប្រហែល ៨០នាក់នៅលើនាវានោះ ។
នេះជាឧបទ្ទវហេតុសម្លាប់មនុស្ស លើកទី៣ ហើយក្នុងដែនទឹកក្រិច ក្នុងសប្តាហ៍នេះ ។
ប្រទេសក្រិច បានឈរនៅជួរមុខនៃ លំហូរជនភៀសខ្លួន និងជនចំណាកស្រុក ចាប់តាំងពីឆ្នាំ២០១៥ ហើយរាប់រយនាក់បាន បាត់បង់ជីវិតនៅក្នុងសមុទ្រ Aegean ក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា