ព័ត៌មានអន្តរជាតិ

ចិន បាញ់បង្ហោះផ្កាយរណបថ្មី ទៅកាន់ដងតារាវិថី

តៃវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសចិន បានបញ្ជូនផ្កាយរណប ធនធានថ្មីមួយ ទៅកាន់គន្លងតារាវិថី ដែលបានគ្រោងទុក ដោយបាញ់ចេញពី មជ្ឈមណ្ឌលបង្ហោះ ផ្កាយរណបតៃយួន នៅខេត្ត សានស៊ី នៅភាគខាងជើង នៃប្រទេសចិន នៅថ្ងៃអាទិត្យនេះ ។

ផ្កាយរណប ZY-1 02E ត្រូវបានបាញ់បង្ហោះនៅម៉ោង១១និង១១នាទីនាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ដោយប្រើគ្រាប់រ៉ុក្កែតប្រភេទ Long March-4C ។

វាគឺជាបេសកកម្ម បាញ់បង្ហោះលើកទី៤០៣ ដែលប្រើប្រភេទ គ្រាប់ររ៉ុក្កែត Long March ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top