ព័ត៌មានអន្តរជាតិ

ករណីឆ្លងក្នុងស្រុក នៅចិន កំពុងកើនឡើង ខណៈការបិទខ្ទប់ទីក្រុង Xi’an ឈានចូលដល់ថ្ងៃទី៥

ប៉េកាំង ៖ ករណីឆ្លងជំងឺកូវីដ១៩ ក្នុងតំបន់ របស់ប្រទេសចិន បានផ្ទុះឡើងម្តងទៀត ជាមួយនឹងការឆ្លងថ្មីភាគច្រើន ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Xi’an ភាគពាយ័ព្យ ខណៈដែលការបិទទីក្រុងនេះ បានឈានចូលដល់ថ្ងៃទី៥ ហើយ ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ករណីឆ្លងយ៉ាងច្រើន នៅទីក្រុង Xi’an គឺករណីចេញរោគសញ្ញា ក្នុងស្រុកចំនួន 150 កាលពីថ្ងៃអាទិត្យ (ថ្ងៃទី 26 ខែធ្នូ) ធៀបនឹងមួយថ្ងៃ មុននេះ គឺ 155 – នៅតែតិចតូចបើធៀបនឹង ករណីឆ្លងជាក្រុមជាច្រើន នៅក្រៅប្រទេស ប៉ុន្តែវាបានដាក់ការ ទប់ស្កាត់យ៉ាង តឹងរ៉ឹងលើការធ្វើដំណើរ ទាំងក្នុង និងក្រៅទីក្រុង ដោយជំរុញឱ្យទីក្រុងប៉េកាំង ទប់ស្កាត់ ការផ្ទុះឡើងឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ។

ការផ្ទុះឡើងចុងក្រោយបំផុត បាននាំឱ្យមានករណីដែលបានបញ្ជាក់ ក្នុងស្រុកចំនួន 635 នៅក្នុងទីក្រុង Xi’an ដែលជាទីក្រុង ដែលមានប្រជាជនចំនួន 13 លាននាក់ ក្នុងអំឡុងពេលពីថ្ងៃទី 9 ខែធ្នូ ដល់ថ្ងៃទី 26 ខែធ្នូ ដោយមិនទាន់មានការរាយការណ៍ អំពីការករណីឆ្លងមេរោគ Omicron នៅឡើយទេ។

ផ្ទាំងពាណិជ្ជកម្ម

នៅទូទាំងប្រទេសចិន ការឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកសរុបចំនួន ១៦២ ដែលមានរោគសញ្ញាដែលត្រូវបានបញ្ជាក់ត្រូវបានរាយការណ៍ សម្រាប់ថ្ងៃអាទិត្យ ពោលគឺកើនឡើងពី ១៥៨ ថ្ងៃមុន, នេះបើយោងតាមទិន្នន័យផ្លូវការកាលពីថ្ងៃចន្ទ ។ គ្មានការស្លាប់ត្រូវបានគេរាយការណ៍ សម្រាប់ថ្ងៃអាទិត្យ៕

ប្រែសម្រួលៈ ណៃ តុលា

To Top