ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ បង្ហាញក្តីរន្ធត់ ចំពោះរបាយការណ៍ នៃការសម្លាប់រង្គាល នៅក្នុងប្រទេសមីយ៉ាន់ម៉ា

បរទេស ៖ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា អង្គការសហប្រជាជាតិ និយាយថា ខ្លួនពិតជារន្ធត់ណាស់ ចំពោះរបាយការណ៍ នៃការសម្លាប់រង្គាល នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

យោងតាមសារព័ត៌មាន CGTN ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមមនុស្សធម៌ Save the Children ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បាននិយាយថា បុគ្គលិករបស់ខ្លួន២នាក់ នៅក្នុងប្រទេស មីយ៉ាន់ម៉ា បានបាត់ខ្លួនបន្ទាប់ពីមនុស្សជាង ៣០នាក់ត្រូវបានបាញ់សម្លាប់ ហើយសាកសព របស់ពួកគេត្រូវបានដុត កាលពីថ្ងៃសៅរ៍ ។

អង្គការ Save the Children បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីឧបទ្ទវហេតុនៅក្នុងភូមិ Mo So ភាគខាងកើតថា “យើងមានការបញ្ជាក់ថា រថយន្តឯកជន របស់ពួកគេត្រូវបានវាយប្រហារ និងដុត”។

ផ្ទាំងពាណិជ្ជកម្ម

រូបថតអាណាមិក ដែលមិនបានផ្ទៀងផ្ទាត់ នៃលទ្ធផលនៃការវាយប្រហារ ដែលត្រូវបានស្តីបន្ទោសលើយោធា របស់ប្រទេសនេះ បានផ្សព្វផ្សាយ នៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គម ដោយបង្ហាញពីសាកសព ដែលឆេះរោល និងរថយន្តដែលឆេះអស់ ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលអស់ ជាច្រើនខែចាប់តាំងពីការ ទម្លាក់លោកស្រី Aung San Suu Kyi ដោយយោធា បន្ទាប់ពីមានការអះអាងពីការក្លែងបន្លំ នៅក្នុងការបោះឆ្នោតដែលគណបក្ស របស់នាងបានទទួលជ័យជម្នះ៕ប្រែសម្រួលៈ ណៃ តុលា

To Top