ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ទទូចនាំចេញប្រេងឆៅ ស្របពេលដែលកិច្ចពិភាក្សា នុយក្លេអ៊ែ នៅទីក្រុងវីយេនបន្ត

បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះបានទទូចថា សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត គួរតែសន្យាអនុញ្ញាតឲ្យ ទីក្រុងតេអេរ៉ង់នាំចេញប្រេងឆៅ ស្របពេលដែលកិច្ចចរចា ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ ត្រូវបានបន្តធ្វើឡើងវិញជាថ្មីបន្តទៀត នៅក្នុងទីក្រុងវីយែន។

ការថ្លែងធ្វើឡើងដោយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បង្ហាញថា ប្រទេសអ៊ីរ៉ង់កំពុងតែជំរុញ គោលជំហរឲ្យឆ្ពោះទៅមុខ ជុំវិញការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងតេអេរ៉ង់ លោក Hossein Amirabdollahian បានមានប្រសាសន៍ថា អ៊ីរ៉ង់ចង់ឲ្យកិច្ចពិភាក្សាជុំថ្មីនេះ ផ្តោតលើឧស្សាហកម្មប្រេង ដែលរងទណ្ឌកម្ម ហើយគោលដៅគឺ ត្រូវនិយាយឲ្យចំចំណុច ដែលប្រេងអ៊ីរ៉ង់នឹងត្រូវលក់ចេញបានស្រួល គ្មានការរារាំងណាមួយ និងប្រាក់ចូលក្នុងគណនេយ្យ ធនាគាររបស់អ៊ីរ៉ង់។

លោកបានមានប្រសាសន៍ បន្តយ៉ាងដូច្នេះថា “ការធានានិងធ្វើសច្ចាប័ន ចំពោះការលើកលែងទណ្ឌកម្ម គឺស្ថិតនៅក្នុងចំណោមប្រធានបទនានា ដែលយើងបានផ្តោត ការយកចិត្តទុកដាក់លើ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top