ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ចាប់ផ្តើមសាកល្បង វ៉ាក់សាំងទី៤ ដើម្បីប្រឆាំងនឹងមេរោគថ្មី អូមីក្រុង

បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះអ៊ីស្រាអ៊ែលបានប្រកាសអនុញ្ញាតិឲ្យមន្ទីរពេទ្យមួយកន្លែងក្នុងការចាប់ផ្តើមការងារចាក់វ៉ាក់សាំងលើកទី៤ទៅលើក្រុមកម្មករដែលជាអ្វីអ៊ីស្រាអ៊ែល ហៅថាជាការសិក្សាដ៏សំខាន់មួយថាតើវ៉ាក់សាំងជម្រុញលើកទី២នឹងអាចប្រឆាំងទៅនឹងការរាលដាលនៃមេរោគអូមីក្រុងឬយ៉ាងណា៊

លទ្ធផលនៃការធ្វើតេស្តនឹងក្លាយទៅជាអ្វីដែលអន្តរជាតិនឹងតាមដានខ្លាំងហើយវានឹងត្រូវដាក់ជូនទៅកាន់ក្រសួងសុខាភិបាលក្នុងរយៈពេល២សប្តាហ៍ខាងមុខនេះបើយោងតាមការបញ្ជាក់ដោយអ្នកនាំពាក្យនៃមន្ទីរពេទ្យ Sheba Medical Center ក្បែរទៅនឹងទីក្រុង Tel Aviv។

ផ្ទាំងពាណិជ្ជកម្ម

គួរឲ្យដឹងដែរថាប្រទេសអ៊ីស្រាអ៊ែលគឺជាប្រទេសដែលមានល្បឿននៃការចាក់វ៉ាក់សាំងលឿនបំផុតរបស់សកលលោកដោយគិតតាំងតែពីពេលខ្លួនបានចាប់ផ្តើមដំបូងកាលពីឆ្នាំទៅនិងក៏ជាប្រទេសដំបូងគេដែលបានអនុវត្តវ៉ាក់សាំងដូសជម្រុញឬដូសទី៣ផងដែរ។

យោងតាមការទិន្នន័យចុងក្រោយបានបង្ហាញថាពលរដ្ឋអ៊ីស្រាអ៊ែល៦៣ភាគរយនៃចំនួនសរុប៩,៤លាននាក់បានទទួលវ៉ាក់សាំងលើកទី២រូចរាល់ហើយប្រមាណជា៤៥ភាគរយបានទទួលវ៉ាក់សាំងដូស ជម្រុញលើកដំបូងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top
×