បរទេស៖ កាលពីព្រឹកថ្ងៃពុធនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ីស្រាអ៊ែលលោក Benny Gantz ត្រូវបានគេដឹងថា បានជួបពិភាក្សាគ្នាជាមួយនឹង លោកប្រធានាធិបតីនៃ រដ្ឋប៉ាឡេស្ទីនលោក Mahmoud Abbas ក្នុងគោលបំណងដើម្បីអាច ពង្រឹងចំណងទំនាក់ទំនង សេដ្ឋកិច្ចនិងមិត្តភាព។
ជំនួបគ្នានេះគឺជាលើកទី២ ហើយចាប់តាំងតែ ពីពេលដែលលោក Abbas បានស្វាគមន៍លោក Gantz កាលពីក្នុងខែសីហានៅក្នុងតំបន់ West Bank ក្នុងទីក្រុង Ramallah និងបានធ្វើឡើងនៅផ្ទះរបស់លោក Gantz ម្តងនៅក្នុងប្រទេសអ៊ីស្រាអ៊ែល។
គេក៏បានដឹងដែរថានេះគឺជា ជំនួបលើកដំបូងរបស់លោក Abbas ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ក្នុងរយៈពេលជាងមួយទសវត្ស ចុងក្រោយនេះហើយជឿជាក់ថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នា ទៅលើសារសំខាន់នៃ ការបង្កើតនយោបាយនៅក្នុងបញ្ហា នៃជម្លោះរវាងប្រទេសទាំងពីរ ខណៈដែលកិច្ចពិភាក្សា សន្តិភាពចុងក្រោយ រវាងគ្នាបានបរាជ័យ តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
