បរទេស៖ ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិក បានកាត់ក្តីដោយសម្រេចប្រឆាំងនឹងរដ្ឋាភិបាល Oklahoma និងទាហានមួយក្រុមនៅក្នុងពាក្យបណ្ដឹង ដែលជំទាស់នឹងតម្រូវការឱ្យចាក់វ៉ាក់សាំងទៅលើយោធា ដោយចៅក្រមក៏បានបដិសេធទៅលើការផ្អាកដែលបានស្នើសុំលើគោលនយោបាយសម្រាប់កងទ័ពឆ្មាំជាតិនៅក្នុងរដ្ឋផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ចៅក្រមអាមេរិក គឺ លោក Stephen Friot បាននិយាយថា លោកនឹងមិនផ្តល់ការបង្គាប់ឱ្យផ្អាកបណ្តោះអាសន្ន ប្រឆាំងនឹងវ៉ាក់សាំងកាតព្វកិច្ចនៅក្នុងការសម្រេចចិត្តមួយកាលពីថ្ងៃអង្គារ ដោយលើកហេតុផលថា ករណីរបស់រដ្ឋនេះគឺ “គ្មានភាពត្រឹមត្រូវ” ។
ចៅក្រមបាននិយាយថា «វ៉ាក់សាំងកាតព្វកិច្ចដែលអភិបាលរដ្ឋជំទាស់នោះ គឺមានបំណងការពារសមាជិកសេវាកម្មពីវីរុសឆ្លងដែលមានក្នុងរយៈពេលតិចជាងពីរឆ្នាំ វាបានសម្លាប់ជនជាតិអាមេរិកច្រើនជាង អ្នកដែលត្រូវបានសម្លាប់នៅក្នុងសកម្មភាពនៅក្នុងសង្គ្រាមទាំងអស់ដែលសហរដ្ឋអាមេរិកធ្លាប់បានប្រយុទ្ធទៅទៀត»៕ប្រែសម្រួលៈ ណៃ តុលា