ព័ត៌មានអន្តរជាតិ

រាជទាយាទគុយវ៉ែត ស្បថចូលកាន់តំណែង ក្នុងរដ្ឋាភិបាលថ្មី

គុយវ៉ែត ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មានគុយវ៉ែត ហៅកាត់ (KUNA) បានរាយការណ៍ថា រដ្ឋាភិបាលទើបបង្កើតថ្មី របស់ប្រទេសគុយវ៉ែត នៅថ្ងៃទី២៩ ខែធ្នូនេះ ព្រះអង្គម្ចាស់គុយវ៉ែត Sheikh Mishal Al-Ahmad Al-Jaber Al-Sabah បានស្បថចូលកាន់ តំណែងនៅឯវិមាន Bayan ។

ទីភ្នាក់ងារ KUNA បានឲ្យដឹងថា នៅក្នុងអំឡុងពេលស្បថនេះដែរ ព្រះអង្គម្ចាស់បានអំពាវនាវ ដល់អាជ្ញាធរនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឱ្យសហការគ្នាក្នុងការសម្រេច បាននូវគោលដៅជាតិ ។

ព្រះអង្គបានមានព្រះបន្ទូលថា “អ្នកមានទំនួលខុសត្រូវ និងភារកិច្ចដែលទាមទារការងារ ឧស្សាហ៍ព្យាយាមក្នុងស្មារតី នៃក្រុមតែមួយ ដើម្បីកែលម្អកម្មវិធីសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេស ឱ្យកាន់តែរីកចម្រើន” ។

ព្រះអង្គម្ចាស់ទ្រង់បាន មានព្រះបន្ទូលទៀតថា “យើងទន្ទឹងរង់ចាំដោយក្តីសង្ឃឹម និងសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពស្ថាបនា និងប្រកបដោយផ្លែផ្កា រវាងអាជ្ញាធរនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីអនុម័ត និងអនុវត្តច្បាប់ និងច្បាប់ដែលជា ផលប្រយោជន៍របស់ប្រទេស និងប្រជារាស្ត្រ” ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី Sheikh Sabah Khaled Al-Hamad Al-Sabah បានសម្តែងការប្តេជ្ញាចិត្តចំពោះការ ណែនាំរបស់អធិរាជគុយវ៉ែត ដែលមានបំណងប្រើប្រាស់ រាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបម្រើប្រទេស និងប្រជារាស្ត្រ ។

ប្រទេសគុយវ៉ែត បានបង្កើតឡើងកាលពីថ្ងៃអង្គារ ជារដ្ឋាភិបាលថ្មីមួយដែល ដឹកនាំដោយព្រះអង្គម្ចាស់ Al-Sabah ។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា រដ្ឋាភិបាលគុយវ៉ែត មុនបានដាក់ពាក្យលាលែង ពីតំណែងទៅកាន់តំណែង ជាព្រះចៅអធិរាជ ។ នៅថ្ងៃទី១៤ ខែវិច្ឆិកា ព្រះចៅអធិរាជបានទទួលយក ការលាលែងពីតំណែង ។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ព្រះអង្គម្ចាស់បានចេញបញ្ជាក្នុងនាម អធិរាជតែងតាំងព្រះអង្គម្ចាស់ Al-Sabah ជានាយករដ្ឋមន្ត្រី និងតែងតាំងព្រះអង្គ ឱ្យបង្កើតរដ្ឋាភិបាលថ្មីមួយ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top