ព័ត៌មានអន្តរជាតិ

បទវិភាគ៖ “សង្គ្រាមចម្រុះ” និងវិបតិ្តដ៏សម្ងាត់​ របស់អនុត្តរភាព របស់អាមេរិក

បច្ចុប្បន្ននេះ អ្នកផងកាន់តែច្រើនឡើង បានមើលឃើញច្បាស់នូវគោលដៅ និងវិធីសាស្ត្រនៃបដិវត្តន៍ពណ៌ ប៉ុន្តែដោយសារជាធម្មតា វាមិនពាក់ព័ន្ធនឹង ការប្រឈមមុខ ដាក់គ្នា ខាងផ្នែកយោធាទេ ដូច្នេះអ្នកផងទាំងពួងតែងតែ វាយតម្លៃទាប ចំពោះផលវិបាករបស់វា ។ ដើមឡើយវាច្បាស់ណាស់ អាចនិយាយ បានថា បដិវត្តន៍ពណ៌ ក៏ជារូបភាពសង្គ្រាមមួយដែរ វាជាចំណែកចាត់តាំងដ៏សំខាន់ នៃ “សង្គ្រាមចម្រុះ”របស់អាមេរិក ។ ដោយឡែក បន្ទាប់ពីសង្គ្រាមត្រជាក់ សង្គ្រាមចម្រុះបានក្លាយវិធីសាស្ត្រ ដ៏សំខាន់របស់អាមេរិក សម្រាប់រក្សាបាននូវឋានៈអនុត្តរភាព និងសម្រេចបាននូវការគ្រប់គ្រង នៅលើពិភពលោកទាំងមូល ។

បន្ទាប់ពីសង្គ្រាមត្រជាក់ ខណៈពេលធ្វើជ្រៀតជ្រែក នៅតំបន់ខាងក្រៅ អាមេរិកកាន់តែធ្វើផ្គើន និងបំពាន អាមេរិកបានធ្វើ “សង្គ្រាមចម្រុះ” ដោយគ្រប់ជ្រុងជ្រោយនិងវិស័យ ជាច្រើនតាមរយៈវិធីកាន់តែ សម្ងាត់ជាងមុន ពោលគឺ ៖ ប្រើប្រាស់ទម្រង់គ្រប់បែបយ៉ាង ដែលមានលក្ខណៈកាន់តែសម្ងាត់ កាន់តែមានភាពបោកបញ្ឆោត និងលក្ខណៈគ្រោះថ្នាក់ ធ្វើសង្គ្រាមស៊ើបការណ៍ សង្គ្រាមនយោបាយ សង្គ្រាមការទូត សង្គ្រាមសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សង្គ្រាម ហិរញ្ញវត្ថុ សង្គ្រាមបច្ចេកវិទ្យា សង្គ្រាមបណ្តាញអ៊ីនធឺណែត សង្គ្រាមច្បាប់ និងសង្គ្រាមផ្លូវចិត្តជាដើម ដើម្បីសម្រេចបាននូវគោលបំណង វាយប្រហារដៃគូអន្តរជាតិ បង្កភាពចលាចល នៅសង្គមប្រទេសដទៃ ផ្តួលរលំរដ្ឋអំណាចប្រទេសដទៃ និងឆក់យកផលប្រយោជន៍ នយោបាយនិងសេដ្ឋកិច្ច ។

បើមើលពីសង្គ្រាមចម្រុះអាចឃើញថា ក្នុងអំឡុងពេលកន្លះសតវត្សន៍មក អាចនិយាយបានថា អាមេរិកបញ្ចេញស្នៀត នៅគ្រប់ទីកន្លែង ក្នុងក្របខ័ណ្ឌទូទាំង ពិភពលោក រួមមានការប៉ះទង្គិច ភាពច្របូលច្របល់ ភាពភ័យខ្លាចនិងវិបត្តិ គ្រប់បែបយ៉ាង សុទ្ធតែអាចឃើញ វត្តមានរបស់អាមេរិកទាំងអស់ ។ យោងតាមស្ថិតិរបស់សមាគមសិក្សាស្រាវជ្រាវអំពីសិទ្ធិមនុស្សនៃប្រទេសចិនបានឱ្យដឹងថា ពីពេលបញ្ចប់សង្គ្រាមលោកលើកទីពីរដល់ឆ្នាំ២០០១ នៅតំបន់ចំនួន១៥៣នៅលើពិភពលោកបានកើតមានការប៉ះទង្គិចកម្លាំងប្រដាប់អាវុធចំនួន២៤៨លើក ក្នុងនោះ អាមេរិកបានបំផុសឡើង២០១លើក ត្រូវជា៨១ភាគរយនៃចំនួនសរុប ។

ការបង្ករឿងច្រើនពេក ពិតជានឹងនាំមកនូវក្ដីអន្តរាយដល់ខ្លួនឯង ។ សង្គ្រាមចម្រុះបានជួយអាមេរិកបង្ក្រាបដៃគូ ប៉ុន្តែព្រមពេលជាមួយគ្នានេះ ក៏បានប៉ះពាល់ដល់មូលដ្ឋានអនុត្តរភាពរបស់អាមេរិកដោយមើលមិនឃើញ ។ វាអាចនាំមកនូវផលប្រយោជន៍ក្នុងរយៈពេលដ៏ខ្លីដល់ច្រើនប៉ុណ្ណា ផលវិបាកចំពោះអាមេរិកក្នុងរយៈពេលយូរក៏កាន់តែធ្ងន់ធ្ងរប៉ុណ្ណឹង ។

មួយ សង្គ្រាមចម្រុះបានកាត់កម្សោយ កិត្យានុភាព អន្តរជាតិរបស់អាមេរិក ហើយក៏កាន់តែបង្ហាញ ឱ្យឃើញច្បាស់ នូវភាពអស់ជំនឿចិត្ត របស់អាមេរិករឹតតែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។

ទីពីរ សង្គ្រាមចម្រុះធ្វើឱ្យអាមេរិកចងគំនុំនៅគ្រប់ទីកន្លែង ក៏ធ្វើឱ្យសម័្ពន្ធមិត្តរបស់អាមេរិកខកចិត្តនិងបាត់បង់ទំនុកចិត្ត ។

ទីបី សង្គ្រាមចម្រុះបានបង្ក បង្កើតភេរវនិយម នៅទូទាំងពិភពលោក ធ្វើឱ្យការប៉ះទង្គិចអរិយធម៌នៅទូទាំងពិភពលោកមានសភាពធ្ងន់ធ្ងរទៅៗ ហើយមុខជានឹងនាំមកនូវ ផលវិបាកដល់ អាមេរិកជាមិនខាន ។ ការគំរាមកំហែងភេរវនិយម ដែលមានកម្លាំងកាន់តែខ្លាំងក្លា បែបនេះ នឹងក្លាយជាគ្រោះថ្នាក់ នៅពេលខាងមុខ របស់អាមេរិកជាប់រហូត ក្នុងបរិបទការ ប៉ះទង្គិចអរិយធម៌ ជោគវាសនា របស់អាមេរិក ក៏មានភាពកាន់តែមិនប្រាកដប្រជា ហើយវាចំជាភាព ភ័យខ្លាចនៃ “បុរីលើកំពូលភ្នំ” ដែលចង់ស្វែងរកភាពប្រាកដ ប្រជានិងលក្ខណៈតែមួយគត់ហ្នឹងឯង ៕

To Top