ព័ត៌មានអន្តរជាតិ

២០២១, ការតស៊ូ របស់ពួកយើង-ប្រាថ្នា​ របស់លេខាធិការបក្សកុម្មុយនិស្តចិន ប្រចាំភូមិ Gaoxigou

ទោះជាពេញមួយឆ្នាំ សុទ្ធតែរាំងស្ងួតក្តី ប៉ុន្តែពឹងផ្អែកលើការគ្រប់គ្រង អេកូបរិស្ថានរាប់សិបឆ្នាំកន្លងមក ភូមិGaoxigouស្រុកMizhi ខេត្ត Shhanxi ដែលស្ថិតលើខ្ពង់រាប ដីលឿងបានក្លាយជាតំបន់ភ្នំបៃតងទឹកថ្លា ដ៏ស្រស់ស្អាត។ កាលពីខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានទៅត្រួតពិនិត្យការងារ ក្នុងភូមិ Gaoxigou និងបានកោតសរសើរថាភូមិនេះជាគំរូ នៃការគ្រប់គ្រងបរិស្ថានខ្ពង់រាបដីលឿង។

ឆ្នាំថ្មីប្រពៃណីចិន កាន់តែខិតជិតមកដល់ ប៉ុន្មានថ្ងៃនេះ លោកតា Jiangliangbiao ដែលជាលេខាធិការបក្សកុម្មុយនិស្តចិន ប្រចាំភូមិ Gaoxigou កំពុងជាប់រវល់ពីការណែនាំ កសិផលពិសេសរបស់អ្នកភូមិ ដូចជាផ្លែប៉ោមនិង ផ្លែសារីដាំលើភ្នំទៅកាន់ សហគ្រាស៖ “រយៈពេលមួយខែកន្លងមកនេះ ពួកយើងលក់បានចំនួនជាង ២០០០ កេស បុណ្យចូលឆ្នាំថ្មីសកល បុណ្យចូលឆ្នាំប្រពៃណីចិន គឺរដូវកាលលក់កសិផលល្អបំផុត។ ”កសិផលពិសេសទាំងនេះ បាននិងកំពុងដឹកជញ្ជូនទៅកាន់គ្រប់ទីកន្លែង តាមរយៈបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិក។

សូមបញ្ជាក់ថា ជាង៦០ឆ្នាំកន្លងមក អ្នកភូមិGaoxigou បានគ្រប់គ្រងដោយជោគជ័យ នូវភ្នំចំនួន ៤០ ប្រឡាយចំនួន២១ បានបំពេញតាមពាក្យសន្យា ដែលថា«មិនឱ្យខ្សាច់មួយគ្រាប់ធ្លាក់ចូល ក្នុងទន្លេលឿងទេ»។ បច្ចុប្បន្ននេះ អត្រាគ្រប់ដណ្តប់ នៃព្រៃនិងស្មៅក្នុងភូមិ Gaoxigou បានកើនដល់៧០%។ប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិ Gaoxigou បានខិតខំអភិវឌ្ឍកសិកម្មពិសេស ដោយការដាំផ្លែប៉ោមតាមភ្នំ ដែលបានជួយបង្កើនប្រាក់ចំណូល របស់អ្នកភូមិម្នាក់ៗ ក្នុងឆ្នាំ២០២០ ឱ្យឡើងដល់ 18851យាន់ប្រាក់ចិន។

ក្រៅពីនេះភូមិនេះ ក៏កំពុងខិតខំអភិវឌ្ឍអេកូទេសចរណ៍ និងការកម្សាន្ត បែបកសិកម្ម ខណៈប្រាក់ចំណូលរបស់ភូមិ ដែលទទួលបាន ពីវិស័យទេសចរណ៍រំពឹងថា ឡើងដល់២០ម៉ឺនយាន់ប្រាក់ចិន ក្នុងឆ្នាំ២០២១ ។

លោកតា Jiangliangbiao បានប្រាប់ថា ពួកយើងទទួលបានលមិទ្ធផលបែបនេះ គឺព្រោះបានអនុវត្តតាមទស្សនៈទឹកស្អាតភ្នំបៃតង ជាភ្នំមាសភ្នំប្រាក់។ សម្រាប់ឆ្នាំ២០២២ខាងមុខ ប្រាថ្នាដ៏ធំបំផុតរបស់ខ្ញុំ គឺភូមិយើងអាចមានការអភិវឌ្ឍថ្មី ថែមទៀត ដើម្បីឱ្យបងប្អូន អ្នកភូមិទាំងចាស់ក្មេងប្រុសស្រី មានជីវភាពកាន់តែល្អបវរ៕

To Top