ព័ត៌មានអន្តរជាតិ

យោធាឥណ្ឌូនេស៊ី រកឃើញម៉ូដែល រថក្រោះរបស់ចិន ដែលអណ្តែតលើសមុទ្រ

បរទេស៖ យានជំនិះយោធាខ្លះ អាចអណ្តែតបាន ប៉ុន្តែការដែលឃើញរថក្រោះ នៅក្នុងសមុទ្របើកចំហ គឺជាការភ្ញាក់ផ្អើលដ៏ធំមួយ យ៉ាងពិតប្រាកដ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា សារព័ត៌មាន JATOSINT របស់ឥណ្ឌូណេស៊ីបានរាយការណ៍ថា ម៉ូដែលរថក្រោះអាថ៌កំបាំងរបស់ចិន ត្រូវបានរកឃើញដោយយោធាឥណ្ឌូនេស៊ី។ វត្ថុដែលស្រដៀងនឹងធុងច្រេះ ត្រូវបានរកឃើញដំបូង នៅជិតកន្លែងខួងយកប្រេង ក្នុងសមុទ្រ Natuna កាលពីដើមខែនេះ។ ក្រោយមកវាបានរសាត់ទៅឆ្ងាយ ជាមួយនឹងចរន្តទឹក ហើយកងទ័ពជើងទឹកឥណ្ឌូនេស៊ី បានចាប់ផ្តើមស្វែងរកវត្ថុដ៏ចម្លែកនេះ។

ធុងគំរូត្រូវបានរកឃើញប៉ុន្មានថ្ងៃក្រោយមក។ របាយការណ៍បង្ហាញថា វាគឺជាការចម្លងនៃរថក្រោះ Type 15 / ZTQ-15 (ត្រូវបានគេស្គាល់ថា VT-5) ដែលត្រូវបានអះអាងថា ផលិតនៅក្នុងប្រទេសចិន។ ទោះយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ថា អ្នកណាផលិតវាឱ្យប្រាកដ និងក្នុងគោលបំណងអ្វី។

ម៉ូដែលនេះត្រូវបានគេរាយការណ៍ថា ដោយបានគេចាត់ទុកថា នឹងក្លាយជាយានជំនិះយោធា ដែលបម្រើការជាមួយកងម៉ារីនចិន បើទោះបីជាវាមិនអាចអណ្តែតបានក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top