ព័ត៌មានអន្តរជាតិ

សាន់ហ្វ្រាន់ស៊ីស្កូលប់ចោល ព្រឹត្តិការណ៍បាញ៉កាំជ្រួច ដោយសារបារម្ភខ្លាំងពីអូមីក្រុង

បរទេស៖ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូរបស់ សហរដ្ឋអាមេរិកនៅថ្ងៃនេះបានប្រកាសក្នុងការលប់ចោលនូវព្រឹត្តិការណ៍បាញ់ កាំជ្រួចនៅក្នុងថ្ងៃបុណ្យឆ្លងឆ្នាំថ្មីដើម្បី អាចបញ្ចៀសការជួបជុំគ្នាទ្រង់ទ្រាយធំនិងការធ្វើដំណើរក្នុងពេលដែលអូមីក្រុង កំពុងរីករាលដាលខ្លាំង។

យោងតាមការបញ្ជាក់ដោយមន្ត្រីសុខាភិបាលបានបញ្ជាក់ថាព្រឹត្តិការណ៍នេះនឹងអាចធ្វើឲ្យមានការប្រមូលផ្តុំគ្នារាប់ពាន់នាក់ នៅតំបន់ក្បែរមាត់ទន្លេដែលវា នឹងអាចក្លាយទៅជាព្រឹត្តិការណ៍ចម្លងដ៏ធំមួយនិងធ្វើឲ្យមានការកើនឡើងនៃអ្នកជំងឺនៅតាម មន្ទីរពេទ្យនិងបារម្ភថានឹងអាចធ្វើឲ្យមានបញ្ហាកង្វះខាតបុគ្គលិកពេទ្យនិងសំភារៈផងដែរនៅពេលនោះ។

គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនប្រមាណជា ៨៤ភាគរយមកហើយខណៈដែល៥៥ភាគរយបានទទួលវ៉ាក់សាំងលើកទី៣ឬជាវ៉ាក់សាំងជម្រុញរួចរាល់៕ ប្រែសម្រួល៖ស៊ុនលី

To Top