បរទេស៖ របាយការណ៍ដែលទាហានអាមេរិក ចាប់បានអតីតប្រធានាធិបតីអ៊ីរ៉ាក់ Saddam Hussein ខណៈពេលដែលគាត់កំពុង លាក់ខ្លួននៅក្នុងរណ្តៅក្រោមដី គឺជារឿងដែលគេប្រឌិតឡើង។ អ្នកបកប្រែជនជាតិអ៊ីរ៉ាក់ ដែលធ្វើការជាមួយយោធាអាមេរិក នៅពេលនោះបានប្រាប់ Sputnik ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់អ្នកបកប្រែរូបនោះថា «បន្ទាប់ពីការចាប់ខ្លួនគាត់ ស្ថានការណ៍ត្រូវបានប្រឌិតឡើង ដើម្បីឲ្យរដ្ឋបាលអាមេរិក ដែលដឹកនាំដោយលោក Bush អាចចេញក្រៅបាន ដើម្បីកុំឲ្យក្រុមចម្រុះដែល គាត់បានបង្កើតប្រឆាំងនឹងអ៊ីរ៉ាក់ត្រូវបរាជ័យ ដូច្នេះអាជ្ញាធរអាមេរិកនឹង មិនរងទុក្ខដោយសារ ការវាយប្រហារលើអ៊ីរ៉ាក់ក្រោមលេសថា មានអាវុធប្រល័យលោក និងការគំរាមកំហែងដល់សន្តិភាព»។

អ្នកបកប្រែរូបនោះបានសង្កត់ធ្ងន់ថា គាត់ចង់ឱ្យពិភពលោកដឹងថា Hussein នៅក្នុងបន្ទប់ ហើយភាគច្រើន ទំនងជាកំពុងបន់ស្រន់ ខណៈដែល Saddam Hussein កំពុងស្លៀកសម្លៀកបំពាក់ប្រពៃណីអារ៉ាប់ ហៅថា dishdasha ហើយការយល់ឃើញដែលថា គាត់កំពុងដេកនៅក្នុងរណ្តៅ នៅពេលចាប់ខ្លួនត្រូវបានប្រឌិតឡើង។
អ្នកបកប្រែបានបន្ថែមថា លោក Saddam Hussein នឹងមិនអាចចូលទៅ ខាងក្នុងផ្លូវរូងក្រោមដីបានទេ ដោយសារវាតូចចង្អៀតពេក ហើយលោកប្រធានាធិបតី ក៏ទន់ខ្សោយហើយដែរនៅពេលនោះ ៕
ប្រែសម្រួល៖ ណៃ តុលា
