កង់ប៉េរ៉ា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយថា អតីតអគារសភា របស់ប្រទេសអូស្ត្រាលី នៅក្នុងរដ្ឋធានី កង់បេរ៉ា ត្រូវបានគេដុតបំផ្លាញ មួយរយៈពេលខ្លីនៅព្រហស្បតិ៍នេះ ដោយក្រុមអ្នកតវ៉ា ក្នុងអំឡុងពេលបាតុកម្ម ទាមទារអធិបតេយ្យភាព ជនជាតិដើម ។

គ្មាននរណាម្នាក់រងរបួស នៅក្នុងពេលភ្លើង ដែលបានឆាបឆេះទ្វារមុខសភាចាស់ មុនពេលវាត្រូវបានពន្លត់ ។
ប៉ូលិសបានលើកឡើងថា វាបន្ទាប់ពីសកម្មភាព តវ៉ាមួយសប្តាហ៍នៅកន្លែងនោះ។
អំពើហឹង្សាលើការតវ៉ា លើមាត្រដ្ឋាននេះ គឺកម្រមានណាស់ នៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែការផ្ទុះឡើង បានក្លាយជារឿងធម្មតា ជាងក្នុងអំឡុងពេលជំងឺរាតត្បាត ។
ក្រុមអ្នកសង្កេតការណ៍ បាននិយាយថា បាតុករមួយចំនួនបានកំណត់ អត្តសញ្ញាណខ្លួនឯងថា ជាផ្នែកមួយ នៃក្រុមប្រឆាំងរដ្ឋាភិបាល និង “ពលរដ្ឋអធិបតេយ្យភាព” ។
លោកនាយករដ្ឋមន្ត្រី Scott Morrison បានថ្កោលទោសអំពើហិង្សា ដោយនិយាយថា “នេះមិនមែនជារបៀប ដែលអូស្ត្រាលីធ្វើនោះទេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
