ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់និយាយថា ទើបបាញ់បង្ហោះរ៉ុកកែត បំពាក់ផ្កាយរណប ស្របពេលធ្វើកិច្ចពិភាក្សាស្តារ កិច្ចព្រមព្រៀងនុយក្លេអ៊ែ

បរទេស ៖ ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនទើបបានបាញ់បង្ហោះរ៉ុកកែតមួយគ្រាប់ បំពាក់ដោយផ្កាយរណប ហោះចម្ងាយប្រហែល ៣០០ម៉ាយ ចូលទៅក្នុងលំហអាកាស ដែលស្ថិតនៅលើស្រទាប តាមការតម្រូវ ដើម្បីទទួលបានគន្លងផែនដី មានទំនាញទាប ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ប្រាប់ថា គ្រាប់រ៉ុក កែត Simorgh បានបាញបង្ហោះដោយមាន បំពាក់ទៅជាមួយនូវឧបករណ៍ ស្រាវជ្រាវចំនួន៣ និងបាននិយាយប្រាប់បន្តថា រ៉ុកកែតនោះ បានហោះបាន ចម្ងាយ២៩០ម៉ាយ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ Islamic Republic News Agency បានរាយការណ៍ថា “មន្ត្រីនាំពាក្យក្រសួងការពារជាតិ លោក Ahmad Hosseini បានចង្អុលបង្ហាញថា ការធ្វើរបស់មជ្ឈមណ្ឌល អវកាសនិងការបង្ហាញចេញ នៃយានផ្ទុកផ្កាយរណប គឺត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវ និងបន្ថែមថា គោលដៅបាញ់បង្ហោះដែលចង់បាននោះ គឺបានសម្រេដចបាន” ។

តាមសេចក្តី រាយការណ៍ មន្ត្រីអ៊ីរ៉ង់មិនបានបញ្ជាក់ថា តើរ៉ុកកែតបានចូលទៅក្នុងគន្លងដែរ ឬក៏អត់ទេ ប៉ុន្តែជាទូទៅវា ត្រូវបានគេយល់ថា គន្លងផែនដី កម្រិតទាប ចាប់ផ្តើមពីចម្ងាយប្រហែល ១០០ម៉ាយឡើងទៅ ហើយផុតនៅចម្ងាយប្រហែល១២.០០ម៉ាយពីលើផែនដី ៕ ប្រែសម្រួល៖ប៉ាង កុង

To Top