សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ថា កងជីវពល ហួធី នៅក្នុងប្រទេសយេមែន បាននិយាយថា ពួកគេបានបាញ់ទម្លាក់ “យន្តហោះគ្មានមនុស្សបើក ស៊ើបការណ៍នៃក្រុមចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត” នៅក្នុងខេត្ត Marib ភាគកណ្តាលនៃប្រទេសយេមែន កាលពីថ្ងៃសុក្រ ។ ទូរទស្សន៍ Houthi-run al-Masirah TV...
បរទេស៖ ប្រធានសភាប្រទេសថៃ លោក Chuan Leekpai បានជំរុញប្រជាជនថៃកុំឱ្យ មានការខកចិត្តនឹងស្ថានភាព នយោបាយថៃបច្ចុប្បន្ន ហើយមានទំនុកចិត្តលើ ប្រព័ន្ធប្រជាធិបតេយ្យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងកាលពីថ្ងៃសុក្រ ក្នុងទិវារដ្ឋធម្មនុញ្ញ លោក Chuan បាននិយាយថា...
បន្ទាប់ពីនីការ៉ាហ្គា ប្រកាសថា ផ្តាច់ទំនាក់ទំនងការទូត ជាមួយអាជ្ញាធរតៃវ៉ាន់រួចមក ចិននិងនីការ៉ាហ្គា បានប្រកាសរៀបចំទំនាក់ទំនង ការទូតឡើងវិញ កាលពីថ្ងៃទី១០ ខែធ្នូ កន្លងទៅនេះ ។ គិតមកទល់បច្ចុប្បន្ន មានប្រទេសចំនួន១៨១ លើពិភពលោកបាន បង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន ។ ប្រការនេះបានបញ្ជាក់យ៉ាងច្បាស់ថា គោលការណ៍ប្រទេសចិន មួយជាគំនិតឯកភាពជាទូទៅនៃ សហគមន៍អន្តរជាតិ ជាសច្ចធម៌អន្តរជាតិ...
បរទេស៖ កងទ័ពរបស់ប្រទេសថៃ បានបដិសេធការចោទប្រកាន់អំពីការបៀតបៀនផ្លូវភេទដែលពាក់ព័ន្ធនឹងទាហានមួយចំនួន ត្រូវបានបង្ខំឱ្យសម្រេចកាមដោយខ្លួននៅឯអង្គភាពយោធាមួយ បន្ទាប់ពីការបែកធ្លាយរូបថតមួយ ដែលបានរីករាលដាលនៅលើអ៊ីនធ័រណិត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ការចោទប្រកាន់នេះទាក់ទងនឹងរូបថតនៅលើអ៊ិនធ័រណិត ដែលបង្ហាញពីបុរសមួយក្រុមក្នុងឯកសណ្ឋានយោធា កំពុងអង្គុយនៅលើឥដ្ឋក្នុងបន្ទប់មួយ អមដោយការសរសេរថា ទាហាន ១៦៨ នាក់ត្រូវបានបញ្ជាឱ្យសម្រេចកាមដោយខ្លួនឯងមុនពេលងូតទឹក។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ...
បរទេស៖ តំបន់ជាច្រើននៅភាគនិរតី នៃប្រទេសបារាំង ត្រូវបានជន់លិចបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលពីរទៅបីសប្តាហ៍មកនេះ។ ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យទឹកទន្លេឡើង និងបង្កឱ្យមានការបាក់ដី នៅតាមតំបន់មួយចំនួន បង្ខំឱ្យអ្នកស្រុកត្រូវភៀសខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារឧតុនិយមបារាំង Meteo France បានចេញការព្រមានពណ៌ក្រហមនៅក្នុងនាយកដ្ឋាន Pyrenees-Atlantiques និង...
វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់រដ្ឋចំនួន ២២ របស់សហរដ្ឋអាមេរិក បានកំណត់ករណីនៃជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង រួមទាំងមួយចំនួន ដែលបង្ហាញពីការឆ្លងក្នុងសហគមន៍ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC)។ យោងតាម CDC បានឱ្យដឹងថា ក្នុងចំណោមករណីចំនួន ៤៣ករណី ដែលមានការតាមដានជាបឋម មានម្នាក់សម្រាកនៅមន្ទីរពេទ្យ និងមិនមានអ្នកស្លាប់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រោគ...
គ៊ែរ ៖ អ្នកស្រាវជ្រាវជនជាតិ អេហ្ស៊ីបម្នាក់ បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក មិនសមស្របនោះទេ ហើយបានស្ថិតនៅក្រោមការ គំរាមកំហែងកាន់តែខ្លាំងឡើងពីការរើសអើង ជាតិសាសន៍ និងអវត្ដមាន នៃយុត្តិធម៌សង្គម ។ លោក Mostafa Amin អ្នកស្រាវជ្រាវជនជាតិ អេហ្ស៊ីប ទទួលបន្ទុកកិច្ចការអារ៉ាប់ និងអន្តរជាតិ បានប្រាប់កាសែត...
នាពេលថ្មីៗកន្លងទៅនេះ ជនឈ្មោះ Nathan Law ដែលជាជនបង្កភាពវឹកវរនៅហុងកុង និងកំពុងរត់គេចខ្លួន នៅអាមេរិក បានអះអាងថា ខ្លួនទទួលបានការអញ្ជើញ ពីសំណាក់សហរដ្ឋអាមេរិក ដើម្បីត្រៀមនឹងថ្លែងសុន្ទរកថា នៅក្នុងអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ”នោះ ។ ការចាត់ទុកជនសង្ស័យ ដែលកំពុងរត់គេចខ្លួនម្នាក់ជា “ភ្ញៀវកិត្តិយស” សម្រាប់ចូលរួមកិច្ចប្រជុំនេះ ទង្វើរបស់អាមេរិក គឺពិតជាធ្វើឱ្យគេគ្រប់គ្នា ស្រឡាំងកាំង នេះមិនត្រឹមតែបានលាតត្រដាង...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការ បរទេសចិន បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងជំរុញ ឱ្យមានអនុត្តរភាព របស់ខ្លួន ក្នុងនាមលទ្ធិប្រជាធិបតេយ្យ ដោយការបំបែកបំបាក់ និងការប្រឈមមុខដាក់គ្នា ហើយគ្មានអ្វីអាចខុស ពីលទ្ធិប្រជាធិបតេយ្យនោះទេ ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃ នៅពេលដែលត្រូវបាន ស្នើសុំឱ្យធ្វើអត្ថាធិប្បាយ...
ប៉ារីស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ថា ស្ត្រីជនជាតិបារាំងម្នាក់ត្រូវ បានពិន័យជាប្រាក់ចំនួន ១.២០០អឺរ៉ូ ស្មើនឹង ១.៣៥៧ដុល្លារអាមេរិក សម្រាប់ការបង្កគ្រោះថ្នាក់ ដ៏ធំនៅក្នុងកម្មវិធី Tour de France ដោយគ្រវីសញ្ញាក្រដាសកាតុង ធ្វើពីកេសនៅក្នុងផ្លូវ របស់អ្នកជិះទំាងឡាយ ។ ស្ត្រីដែលមានឈ្មោះ Peloton...