ព័ត៌មានអន្តរជាតិ

រត់ជាន់គ្នាស្លាប់១២នាក់ នៅចំថ្ងៃបុណ្យចូលឆ្នាំ នៅវិហារសាសនាដ៏ប្រជាប្រិយមួយ នៅឥណ្ឌា

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាមនុស្យ យ៉ាងហោចណាស់ ១២នាក់ បាត់បង់ជីវិត នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយ នៅឯវិហារសាសនាដ៏ល្បីមួយ នៃប្រទេសឥណ្ឌា។

នៅក្នុងពេលកំពុងកើតហេតុ គេជឿជាក់ថា ក្រុមអ្នកធ្វើធម្មយាត្រាបាននាំគ្នា សម្រុកចូលទៅទស្សនាវិហារ Mata Vaishno Deviស្ថិតនៅក្នុងរដ្ឋ Kashmir កាលពីព្រឹកថ្ងៃសៅរ៍នេះ ដោយដឹងដែរថាវិហារមួយនេះ នៅថ្ងៃធម្មតាមានអ្នកទស្សនាដល់ទៅរាប់ពាន់នាក់ ទៅហើយ។

លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបង្ហាញពីភាពសោកសៅ នៃការបាត់បង់ជីវិតពលរដ្ឋរបស់ខ្លួនផងដែរ។

មកដល់បច្ចុប្បន្នមនុស្ស ប្រមាណជា១៤នាក់ បានទទួលរងរបួសនិងកំពុងបន្តស្នាក់នៅមន្ទីរពេទ្យ ខណៈដែលមន្ត្រីប៉ូលីសក្នុងស្រុក បានអះអាងថា ចំនួនអ្នកស្លាប់អាចនឹងមាន ចំនួនកើនឡើងបន្ថែមទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top