ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំ គណបក្សពលករ របស់កូរ៉េខាងជើង មិនបានរំលឹកឈ្មោះកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក

បរទេស៖ មន្ត្រីកូរ៉េខាងជើងបានកត់សម្គាល់ពី “អស្ថិរភាពដែលកំពុងកើនឡើង” នៃស្ថានភាពយោធា នៅលើឧបទ្វីប ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបង្កើនសមត្ថភាព ការពាររបស់ប្រទេស នៅឯកិច្ចប្រជុំពេញអង្គ របស់គណបក្សពលករ ដែលបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋរបស់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើង បានបញ្ឈប់ក្នុងការ ផ្តល់ឱ្យពិភពលោកខាងក្រៅ នូវតម្រុយថ្មីៗ ចំពោះគោលនយោបាយសំខាន់ៗ របស់ខ្លួនផងដែរ ទាក់ទងនឹងទំនាក់ទំនងអន្តរកូរ៉េ និងការពិភាក្សា អំពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលកិច្ចប្រជុំពេញអង្គ លើកទី៤ រយៈពេល ៥ថ្ងៃ នៃគណៈកម្មាធិការមជ្ឈិមទី ៨ របស់គណបក្ស ដែលបានបិទកាលពីថ្ងៃសុក្រ អ្នកចូលរួមបានពិពណ៌នា អំពីការបន្តអភិវឌ្ឍប្រព័ន្ធសព្វាវុធទំនើបៗថា ជាសមិទ្ធិផល “ដ៏សំខាន់” សម្រាប់ឆ្នាំ ២០២១។ មេដឹកនាំ គីម ជុងអ៊ុន បានចូលរួមក្នុងកិច្ចប្រជុំនោះ

កូរ៉េខាងជើងបានជំរុញ ឱ្យឧស្សាហកម្មការពារជាតិ ជំរុញ “ការផ្លាស់ប្តូរគុណភាព” បន្ថែមទៀត នៅក្នុងសមត្ថភាពយោធាមរបស់ប្រទេស៕ ប្រែសម្រួលៈ ណៃ តុលា

To Top