ព័ត៌មានអន្តរជាតិ

ចិន ព្រមានអាមេរិក សាជាថ្មី ចំពោះមុខបញ្ហា ឧបត្ថម្ភគាំទ្រ ដល់កោះតៃវ៉ាន់

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាល នៃទីក្រងុប៉េកាំងសាជាថ្មីបានធ្វើការព្រមានចំៗ និងខ្លាំងទៅលើសហរដ្ឋអាមេរិក ថានឹងទទួលរ៉ាប់រង នូវការខាតបង់យ៉ាងធ្ងន់ធ្ងរមួយ បើសិននៅតែបន្តធ្វើការគាំទ្រ និងឧត្ថម្ភចំពោះកោះតៃវ៉ាន់។

លោករដ្ឋមន្ត្រីក្រសួងការបរទេសលោក Wang Yi បានថ្លែងទៅកាន់ទីភ្នាក់ងារចិនស៊ិនហួបែបនេះថា៖ នៅលើលោកនេះប្រទេសចិនមានតែមួយគត់ ហើយតៃវ៉ាន់គឺជាផ្នែកមួយ នៃប្រទេសចិន។

នេះគឺជារឿង ដែលមិនអាចប្រកែកបានឡើយ ចំពោះប្រវត្តិសាស្ត្រ និងការពិតបច្ចុប្បន្ន។

គួរឲ្យដឹងដែរថាភាពតានតឹង រវាងកោះតៃវ៉ាន់ ដែលតែងតែជាទឹកដីត្រូវបានទាមទារដោយរដ្ឋាភិបាល ក្រុងប៉េកាំង ជាយូរមកហើយនោះជាមួយនឹងចិនបានកើនឡើងកំដៅខ្លាំង ក្នុងរយៈពេលចុងក្រោយនេះដោយមានអាមេរិក ជាភាគីពាក់ព័ន្ធនិងចេញមុខ មករារាំងកោះតៃវ៉ាន់ផងដែរ។

ជាការឆ្លើយតបរបស់រដ្ឋាភិបាលប៉េកាំង ចំពោះសកម្មភាពរបស់អាមេរិកនិងសម្ព័ន្ធមិត្តនោះ ចិនបានបន្តបង្កើនចំនួនយោធា និងសកម្មភាពយោធាជាច្រើនឡើង នៅក្នុងតំបន់ក្បែរទៅនឹងកោះតៃវ៉ាន់ ដែលមានរួម ទាំងការហោះយន្តហោះចម្បាំង ការធ្វើសមយុទ្ធយោធាជាច្រើនដង៕

ប្រែសម្រួល៖ស៊ុនលី

To Top