ថ្ងៃទីមួយនៃឆ្នាំ២០២២ កិច្ចព្រមព្រៀងស្តីពី ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់ RCEP) បានចូលជាធរមានជាផ្លូវការ ដែលជាសញ្ញាកត់សម្គាល់ថា តំបន់ពាណិជ្ជកម្មសេរីដែលមានចំនួនប្រជាជនច្រើនបំផុត មានទំហំសេដ្ឋកិច្ចនិងពាណិជ្ជក្មមធំបំផុត និងមានសក្តានុពលអភិវឌ្ឍន៍ខ្លាំងបំផុត នៅលើពិភពលោកបានបង្កើតឡើងជាផ្លូវការ ។
កិច្ចព្រមព្រៀង RCEP បានគ្របដណ្តប់ប្រជាជនចំនួន២ពាន់២រយលាននាក់ នៅទូទាំងពិភពលោក និង៣០ភាគរយនៃផលិតផល ក្នុងស្រុកសរុបនៅទូទាំងពិភពលោក ។ ប្រទេសដែលបានអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានមុនគេ រួមមានប្រទេសអាស៊ានចំនួន៦ ប្រទេសចិន ជប៉ុន នូវែលសេឡង់និងអូស្ត្រាលី ។ ក្រៅពីនេះ កូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាននៅថ្ងៃទី១ ខែកុម្ភៈខាងមុខនេះ ។ បច្ចុប្បន្ននេះ “ក្តីរំពឹងទុក”បានក្លាយជាគោលបំណងរួម របស់ហគ្រាសក្នុងតំបន់នេះ ។
បន្ទាប់ពីកិច្ចព្រមព្រៀងRCEP ត្រូវអនុញ្ញាតឱ្យចូលជាធរមាន ក្នុងតំបន់នេះនឹងមានទំនិញចំនួនលើសពី ៩០ភាគរយអាចសម្រេច បាននូវពន្ធសូន្យជាសន្សឹមៗ ។ ជាងនេះទៅទៀត កិច្ចព្រមព្រៀងRCEPក៏មានការកំណត់ពាក់ព័ន្ធលើវិស័យពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញានិងពាណិជ្ជកម្មអេឡិចត្រូនិកជាដើម សន្ទស្សន៍គ្រប់ផ្នែកសុទ្ធ តែមានកម្រិតឈានមុខគេ នៅលើផ្ទៃអន្តរជាតិ គឺជាកិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពទំនើបនិងគុណភាពខ្ពស់ដែលបានបង្ហាញឱ្យឃើញ យ៉ាងពេញលេញនូវការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ។ ប្រព័ន្ធសារព័ត៌មានអាស៊ាន បានវាយតម្លៃថា កិច្ចព្រមព្រៀងRCEP គឺជា “ក្បាលម៉ាស៊ីនដើម្បីជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ ” ។ សន្និសីទពាណិជ្ជកម្មនិងការអភិវឌ្ឍ នៃអង្គការសហប្រជាជាតិបានសម្គាល់ឃើញថា កិច្ចព្រមព្រៀងRCEPនឹង “បង្កបង្កើតជាចំណែកសំខាន់ថ្មី នៃពាណិជ្ជកម្មសកល” ។
បើនិយាយចំពោះប្រទេសចិន ការអនុវត្តកិច្ចព្រមព្រៀងRCEP ជា “និមិត្តសញ្ញាថ្មី” នៃការបើកទូលាយចំពោះបរទេស ដែលបានសម្រេចបាននូវពាក្យសន្យា យ៉ាងមុតមាំស្តីពីការបើកទូលាយ ចំពោះបរទេសជាបន្តបន្ទាប់ ។ ការអនុវត្តនិងចូលជាធរមាន នៃកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យប្រទេសចិន វិវឌ្ឍរីកចម្រើនទៅខាងមុខថែមមួយកម្រិតទៀត លើផ្លូវនៃការបើកទូលាយ ជាប្រព័ន្ធរបប ហើយបានក្លាយជាចំណងនិងស្ពានសម្រាប់ឱ្យប្រទេសចិនតភ្ជាប់ជាមួយ ដំណើរវិលជុំទាំងជាតិនិងអន្តរជាតិ ។ ប្រការដែលកាន់តែសំខាន់ជាងនេះ គឺការអនុវត្តនិងចូលជាធរមាន នៃកិច្ចព្រមព្រៀងRCEP បានបង្ហាញឱ្យឃើញនូវក្តីបំណងយ៉ាងខ្លាំងក្លារបស់សហគមន៍អន្តរជាតិ ក្នុងការគាំទ្រកិច្ចសហប្រតិបតិ្តការ ប្រកបដោយភាពបើកទូលាយនិងពាណិជ្ជកម្មសេរី គឺជាជ័យជម្នះរបស់ពហុភាគីនិយម ក្នុងការប្រជែងជាមួយការពារនិយម ។
ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរ នៅលើពិភពលោក ប្រទេសចិនបានឈរនៅជាមួយប៉ែក ត្រឹមត្រូវនៃប្រវតិ្តសាស្ត្រជាប់ជានិច្ច គាំពារពហុភាគីនិយមយ៉ាងមុតមាំ ប្រកាន់ខ្ជាប់សមភាពនិងយុត្តិធម៌ ហើយបាននិងកំពុងក្លាយជាដែគូ របស់ប្រទេសកាន់តែច្រើនឡើងៗនៅតាមផ្លូវអភិវឌ្ឍន៍ ។ យោងតាមកិច្ចព្រមព្រៀង RCEP ចូលជាធរមាននិងត្រូវបានអនុវត្ត នៅពេលអនាគត ប្រទេសចិននឹងប្រើប្រាស់ឱ្យបានកាន់តែល្អនូវឧត្តមភាពនៃទីផ្សារដ៏ធំធេង និងសក្តានុពលតម្រូវការក្នុងស្រុក រួមសហការជាមួយដៃគូក្នុងតំបន់ ដើម្បីពង្រីកទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ធ្វើឱ្យសហគ្រាសកាន់តែច្រើនឡើងៗ អាចចែករំលែកកាលានុវត្តភាពទីផ្សាររបស់ចិន ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗ អាចទទួលបាននូវផលប្រយោជន៍ជាក់ស្តែង ក៏ដូចជាផ្តល់កម្លាំងរស់រវើក និងកម្លាំងចលករជាបន្តបន្ទាប់សម្រាប់ ការស្តារឡើងវិញនៃសេដ្ឋកិច្ចសកល ។ កិច្ចព្រមព្រៀង RCEP គួរជាទីរំពឹងទុកនៅពេលអនាគត !