ព័ត៌មានអន្តរជាតិ

លោក Shen Haixiong អគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២ ចំពោះប្រិយមិត្ត នៅទូទាំងពិភពលោក

កាលពីថ្ងៃទី១ ឆ្នាំ២០២២ លោកShen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល២០២២ តាមរយៈបណ្តាញទូរទស្សន៍អន្តរជាតិចិន វិទ្យុអន្តរជាតិចិន និងបណ្តាញអ៊ីនធើណេត ចំពោះប្រិយមិត្តនៅទូទាំងពិភពលោក ដូចខាងក្រោមនេះ ។ 

ប្រិយមិត្តជាទីមេត្រី៖

ពន្លឺះព្រះអាទិត្យដំបូងនៃឆ្នាំថ្មី កំពុងចែងចាំងលើពិភពលោក។ ឆ្នាំថ្មីនេះក៏ជាឆ្នាំខាលតាមចន្ទគតិចិនផងដែរ។ ខ្ញុំសូមជូនពរលោកអ្នកមានសិរីសួស្តី ក្នុងឆ្នាំខាលនេះពីទីក្រុងប៉េកាំង។

ឆ្នាំ ២០២១ ដែលទើបតែកន្លងផុតទៅ ជាខួបមួយរយឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន។ ពីគណបក្សដែលមានសមាជិកតែជាង ៥០នាក់កាលពីមួយរយឆ្នាំមុន រហូតដល់មានសមាជិកជាង៩០ លាននាក់នាពេលបច្ចុប្បន្ន បក្សកុម្មុយនិស្តចិនបានដឹកនាំ ប្រជាជនចិនបង្កើតអច្ឆរិយចិន ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។ ឈានចូលយុគសម័យថ្មី ក្រោមការដឹកនាំផ្ទាល់ របស់លោក Xi Jinping ប្រធានរដ្ឋចិន ប្រទេសចិនដែលមានប្រជាជនចំនួន ១៤០០ លាននាក់ បានកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ជាការដោះស្រាយបញ្ហាភាពក្រីក្រទាំងស្រុង នៃប្រជាជាតិចិនក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំ។ ក្នុងនាមជាអ្នកកត់ត្រាដ៏ស្មោះត្រង់ នៃយុគសម័យដ៏អស្ចារ្យ ក្នុងឆ្នាំ ២០២១ ដែលទើបកន្លងទៅអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានផលិតកម្មវិធីដ៏ល្អៗជាច្រើន ដូចជារឿង “ហ៊ានធ្វើឱ្យមានការផ្លាស់ប្តូរទាំងស្រុង” “ចេញផុតពីភាពក្រីក្រ” និង “សង្គមធូរធាររបស់ប្រជាជន”ដែលបានកត់ត្រានូវដំណើរតស៊ូប្រយុទ្ធ របស់បក្សកុម្មុយនិស្តចិន និងប្រជាជនចិន ដើម្បីបកស្រាយអំពី “ហ្សែនខាងក្នុង” នៃបក្សកុម្មុយនិស្តចិន ដែលមានប្រវត្តិសាស្រ្តមួយសតវត្ស ចំពោះសហគមន៍អន្តរជាតិ។

កាលពីមួយខែមុន ក្នុងឱកាសខួប ៨០ ឆ្នាំនៃការផ្សាយសំឡេង ទៅកាន់បរទេស របស់ប្រជាជនចិន លោកប្រធានរដ្ឋចិនXi Jinping បានផ្ញើលិខិតអបអរសាទរ ចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដោយលើកទឹកចិត្តឱ្យពួកយើង ខិតខំបកស្រាយពីរឿងរ៉ាវរបស់ប្រទេសចិន ផ្សព្វផ្សាយសំឡេងរបស់ប្រទេសចិនឱ្យបានល្អ ដើម្បីបង្កើតជាប្រព័ន្ធផ្សព្វផ្សាយ បែបថ្មីលំដាប់អន្តរជាតិ ដែលមានសមត្ថភាពនាំមុខខ្លាំង មានកម្លាំងផ្សព្វផ្សាយខ្លាំង និងមានឥទ្ធិពលខ្លាំង។ ពួកយើងនឹងបន្តធ្វើការ ខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកគោលដៅមួយនេះ!

បុព្វបុរសចិនបានពោលថា បើចង់ក្លាយជាមនុស្សដ៏ឆ្នើម ត្រូវពុះពារឧបសគ្គយ៉ាងច្រើន ។ ក្នុងបរិបទដែលរងឥទ្ធិពលពីការប្រែប្រួលនិម្មាបនកម្មដ៏កម្រ ក្នុងរយៈពេលមួយសតវត្ស និងការរីករាលដាល នៃជំងឺឆ្លងយ៉ាងខ្លាំងក្លា បច្ចុប្បន្ន ពិភពលោកមិនសូវមានសុខសុវត្ថិភាពទេ ប៉ុន្តែយើងមិនដែលបញ្ឈប់ការស្វែងរកសន្តិភាព ការអភិវឌ្ឍ និងសុភមង្គលនោះឡើយ ។ កម្មវិធី«ប្រទេសចិនក្នុងរឿងនិទាន»«ប្រទេសចិនក្នុងតម្រាបុរាណ»«កម្មវិធីប្រកួតអំពីឈ្មោះទីតាំងភូមិសាស្រ្ត របស់ប្រទេសចិន»និងកម្មវិធីផ្សេងៗទៀតដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានកត់ត្រាពីប្រវត្តិសាស្រ្តដ៏ជ្រាលជ្រៅ និងត្រចះត្រចង់របស់ប្រទេសចិន ព្រមទាំងជីវភាពរស់នៅដ៏ល្អប្រសើរ និងពិតប្រាកដរបស់ប្រជាជនចិន ។

កម្មវិធី«សួនកម្សាន្តជាតិ»«កីឡាអូឡាំពិកក្នុងវិស័យវិចិត្រសិល្បៈ» ជាដើម បានបង្ហាញនូវទិដ្ឋភាពគួរឱ្យរំភើបចិត្តរបស់ប្រទេសចិន ដែលមានភាពស្រស់ស្អាត និងប្រកបដោយសុខភាព។ កម្មវិធី “បង្រៀនក្នុងលំហអវកាស”ដែលបានផ្សាយផ្ទាល់ពីស្ថានីយអវកាសចិន ទៅកាន់ទូទាំងពិភពលោក បានបំភ្លឺក្តីសុបិនអំពីការស្វែងរកអាថ៌កំបាំង អវកាសរបស់យុវជនជាច្រើន ។ ក្នុងអំឡុងពេលជាងកន្លះឆ្នាំ ដែលដំរីចំនួន ១៦ ក្បាលនៅខេត្តយូណានបានធ្វើដំណើរ ពីខាងជើងមកខាងត្បូងវិញ បណ្តាញទូរទស្សន៍អន្តរជាតិចិនCGTN ,កម្មវិធីChina Media Group Mobile, សារព័ត៌មានថ្មីនៃប៉ុស្តិ៍ព័ត៌មានស្ថានីយទូរទស្សន៍មជ្ឈិមចិនជាដើម បានធ្វើការតាមដានជាប់រហូត ហើយបានធ្វើការផ្សាយផ្ទាល់ រយៈពេលជាង ៧០០០ ម៉ោង ដែលបានធ្វើឱ្យទស្សនិកជន ទូទាំងពិភពលោក ផ្តោតការយកចិត្តទុកដាក់លើសត្វដំរី ។

ការចាត់ទុកការពិតជាភស្តុតាង គឺជាក្រមមូលដ្ឋានសម្រាប់អ្នកសារព័ត៌មានលើពិភពលោកទាំងមូល ។ ក្នុងឆ្នាំនេះ ពួកយើងបានប្រកាន់ខ្ជាប់ការយកការពិតមកបន្តវេននិងផ្សព្វផ្សាយពីសច្ចយុត្តិធម៌ ។ ប្រឈមនឹងការដាក់លេខរៀងស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកលបែបក្លែងក្លាយ ពួកយើងបានធ្វើសកម្មភាពចំនួន ៣ ជុំ សម្រាប់ស្ទង់មតិអ្នកប្រើអ៊ីនធើណេតជាសកល ដើម្បីបញ្ជាក់ពីការពិត និងបែងចែកខុសនិងត្រូវ ដែលទទួលបានការឆ្លើយតបនិងការទទួលស្គាល់ពីសំណាក់អ្នកប្រើអ៊ីនធើណេតនៅបរទេសរាប់រយលាននាក់ ។ ក្នុងការផ្សាយដំណឹងអំពីស្ថានការណ៍អាហ្វហ្កានីស្ថាន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចេញផ្សាយវីដេអូផ្តាច់មុខនៅកន្លែងកើតហេតុ បានលាតត្រដាងនូវការពិតដែលប្រទេសមួយក្តាប់តូចតែងតែប្រើកម្លាំងហិង្សានិងសម្លាប់មនុស្សតាមតែទំនើងចិត្ត ប្រការនេះបានក្លាយទៅជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ប្រព័ន្ធសារព័ត៌មានសកល ។ ពួកយើងនឹងបន្តអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដែលមានទំនួលខុសត្រូវ ធ្វើការខិតខំប្រឹងប្រែងដើម្បីស្វែងរកការពិតនិងលាតត្រដាងពីការពិត ! រំពឹងថា ប្រព័ន្ធសារព័ត៌មានរបស់ប្រទេសលោកខាងលិចអាចរួមគ្នាការពារកិត្តិស័ព្ទរបស់ប្រព័ន្ធសារព័ត៌មាន ! យើងយកការពិតមកជំនួសផលប្រយោជន៍ខ្លួនឯងលើវិស័យនយោបាយ ការរើសអើងពូជសាសន៍ និងការលំអៀងខាងមនោគមវិជ្ជា យើងនាំគ្នាជំរុញការបង្កើតបរិយាកាសសាធារណៈមតិអន្តរជាតិដែលប្រកបដោយសត្យានុម័ត ភាពយុត្តិធម៌ ភាពវិជ្ជមាន និងភាពស្អាតស្អំ។

បើសិនមានគំនិតដូចគ្នានោះ មិននៅឆ្ងាយពីគ្នាទេទោះបីមានការរារាំងពីភ្នំនិងសមុទ្រក្តី ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ទទួលបានអ្នកគាំទ្រកាន់តែច្រើនឡើងៗ ក្នុងនោះ យើងខ្ញុំបានផ្ញើសារលិខិត ជូនគ្នាទៅវិញទៅមកជាង៦០០ ជាមួយប្រព័ន្ធផ្សព្វផ្សាយនិងមិត្តភក្តិអន្តជាតិ  និងបានធ្វើកិច្ចជំនួបទល់មុខ និងតាមប្រព័ន្ធវីដេអូជាង ២០ លើក ។ យើងខ្ញុំបានរួមសហការគ្នាបង្កើតយន្តការសហប្រតិបត្តិការ ភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយ ប្រកបដោយពិពិធកម្ម បរិយាប័ន្ន សមភាពនិងទំនុកចិត្ត ។ ការផ្លាស់ប្តូរមួយលើកៗរវាងប្រព័ន្ធផ្សព្វផ្សាយ ដែលប្រកបដោយភាពស្មោះត្រង់និងភាពរាក់ទាក់កក់ក្តៅ បានបង្កើតជាស្ពាននីមួយៗ សម្រាប់បង្កើនទំនុកចិត្តចំពោះគ្នា ។ សារលិខិតប្រកបដោយភាពកក់ក្តៅនីមួយៗ បានលើកទឹកចិត្តឱ្យយើងខ្ញុំ បន្តបំពេញការងារឱ្យបានកាន់តែល្អ សូមថ្លែងអរគុណ ចំពោះទំនុកចិត្តរបស់លោកអ្នក !

ស្ថិតក្នុងយុគសម័យនេះ ដែលអ្វីៗសុទ្ធតែមានលទ្ធភាព នឹងធ្វើបានយើងខ្ញុំបាននិងកំពុងធ្វើការផ្លាស់រូបមន្តអភិវឌ្ឍន៍ នៃប្រព័ន្ធផ្សព្វផ្សាយ តាមរបៀប “ដំរីក៏រៀនចេះរាំStreet-Dace”។ ក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានសម្រេចការផ្សាយបន្តផ្ទាល់ដោយរូបភាពភ្លឺច្បាស់ 4K ជាលើកដំបូងលើពិភពលោក ។ បន្ទាប់ពីការបើកសម្ពោធបុស្តិ៍អូឡាំពិកទម្រង់4K ជាលើកដំបូងលើពិភពលោក រយៈពេល ៣ ខែកន្លងមក ទទួលបានទស្សនិកជនជាង ៤០០ លាននាក់ ។ ជាង ៣០ ថ្ងៃទៀត គឺដល់បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំខាលហើយ ព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងបើកធ្វើនៅក្រុងប៉េកាំង ។ ឆ្លងតាមរយៈបច្ចេកវិទ្យា “5G+4K/8K+AI”   នៅលើរថភ្លើងល្បឿនលឿនពីក្រុងប៉េកាំង ទៅក្រុងZhangjiakou បានបង្កើតទូររថភ្លើងបំពាក់ទូរទស្សន៍ផ្សាយផ្ទាល់នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នេះជាលើកទីមួយលើពិភពលោក ដែលពុះពារឧបសគ្គផ្នែកបច្ចេកទេសនៃការចាក់ផ្សាយ ក្នុងទម្រង់រូបភាពភ្លឺច្បាស់ លើរថភ្លើងល្បឿនលឿនផងដែរ ។ យើងខ្ញុំរីករាយចែករំលែកសមិទ្ធផលនេះ ជាមួយប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសនានា ដើម្បីរួមគ្នាផ្សព្វផ្សាយអំពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដ៏ល្អអស្ចារ្យជូនចំពោះពិភពលោក ។

នៅឆ្នាំថ្មីឆ្នាំ២០២២ បក្សកុម្មុយនិស្តចិន នឹងបើកធ្វើសមាជបក្សលើកទី២០  ដើម្បីគ្រោងផែនការអភិវឌ្ឍន៍នៃប្រទេសចិន ។ យើងខ្ញុំមុខជានឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីផលិតកម្មវិធីល្អៗកាន់តែច្រើន ក្នុងន័យបង្ហាញតាមគ្រប់ទម្រង់ ពីការអភិវឌ្ឍរបស់ចិនក្នុងយុគសម័យថ្មី ទៅកាន់សហគមន៍អន្តរជាតិ ក៏ដូចជារួមចំណែក នៃប្រព័ន្ធផ្សព្វផ្សាយដើម្បីជំរុញការកសាង សហគមន៍រួមវាសនានៃមនុស្សជាតិ ។

សូមប្រសិទ្ធពរសីរីសូស្តីជូនដល់លោកអ្នកនិងពិភពលោក !

To Top