ព័ត៌មានអន្តរជាតិ

លោកXi Jinping ​​ចុះត្រួតពិនិត្យ ការងារត្រៀមរៀបចំ ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក រដូវរងា ក្រុងប៉េកាំង ​Beijing 2022

      ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២  ​លោក XiJinping ​ប្រធានរដ្ឋចិន​បាន​ចុះ​​ពិនិត្យ​​កីឡាដ្ឋានជិះស្គី​ល្បឿនលឿន​​ជាតិចិន​  មជ្ឈមណ្ឌល​​​ប្រព័ន្ធសារព័ត៌មាន​​នៃ​​ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង​(Beijing2022)  ភូមិកីឡាBeijing2022 ​មជ្ឈមណ្ឌល​​ប្រតិបត្តិនិងបញ្ជាការ​ Beijing2022​    ​​មូលដ្ឋានហ្វឹកហាត់​កីឡាព្រិលទឹកកក​ដែលកែច្នៃចេញពីរោងចក្រចាស់  ​ដើម្បី​ស្វែងយល់​ពី​ការងារ​ត្រៀម​រៀបចំ​​ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង​Beijing2022  ។  ​លោកបាន​សួរសុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​អត្តពលិក​ ​គ្រូបង្វឹក ​បុគ្គលិក​គ្រប់គ្រង​​ការងារដំណើរការ​​ ​បុគ្គលិក​ផ្តល់​សេវាកម្ម  ​បុគ្គលិក​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា  ​អ្នកសារព័ត៌មាន ​និង​អ្នកស្ម័គ្រចិត្តជាដើម  ​ព្រម​ទាំង​សម្តែង​ការជូនពរ​ឆ្នាំថ្មី​ចំពោះ​ពួកគេ​៕​​

To Top