បរទេស៖នៅដើមសប្តាហ៍នេះលោកប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការបញ្ជាក់យ៉ាងច្បាស់ទៅកាន់មេដឹកនាំអ៊ុយក្រែនលោកប្រធានាធិបតី
Volodymyr Zelensky ថារដ្ឋាភិបាលវ៉ាស៊ិនតោនព្រមទាំងសម្ព័ន្ធមិត្តនឹងធ្វើការឆ្លើយដោយមានការសម្រេចចិត្តបំផុតប្រសិនបើមានហេតុការណ៍វាយប្រហារដោយ
រុស្សីមកលើអ៊ុយក្រែន។
មេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាតាមទូរស័ព្ទតាំងតែពីថ្ងៃអាទិត្យដែលក្រោយមកសេចក្តីថ្លែងការណ៍ត្រូវបានចេញសេចក្តីរាយការណ៍ដោយសេតវិមានដោយលោក Biden បានបញ្ជាក់ប្រាប់ ទៅលោក Zelensky ទៀតថាវ៉ាស៊ិនតោន នឹងមិនឈរអោបដៃទុកឲ្យអ៊ុយក្រែននៅម្នាក់ឯងនោះទេ។
លើសពីនេះផងដែរលោកប្រធានាធិបតីអាមេរិកក៏បានលើកសរសើរផងដែរចំពោះការផ្តល់ទំនុកចិត្តទៅលើភាពតានតឹងក្នុងតំបន់ Donbas និងក៏ដូចជាសកម្មភាពទំនាក់ទំនង
បែបកាទូតស្របទៅតាមកិច្ចព្រមព្រៀង Minsk ។
គួរឲ្យដឹងដែរថាថ្ងៃចន្ទសប្តាហ៍ក្រោយម្តងទៀតអាមេរិកនិងរុស្សីនឹងត្រូវជួបគ្នាសាជាថ្មីម្តងទៀតដើម្បីធានាដល់សន្តិសុខក្បែរតំបន់អ៊ុយក្រែនដែលព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅក្នុង
ទីក្រុង Gevena ប្រទេសស្វីស៕
ប្រែសម្រួល៖ស៊ុនលី
https://www.rt.com/russia/545037-biden-phone-call-ukrainian-president/