ព័ត៌មានអន្តរជាតិ

ជប៉ុន អះអាងថា កូរ៉េខាងជើង ទំនងជាបាញ់ ប្រភេទមីស៊ីលផ្លោង

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា កូរ៉េខាងជើងនៅព្រឹកថ្ងៃពុធនេះ បានបាញ់បង្ហោះកាំជ្រួច ដែលទំនងជាប្រភេទមីស៊ីលផ្លោង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងថា កាំជ្រួចដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេជឿថា បានធ្លាក់នៅកន្លែងណា មួយរួចទៅហើយ។ វាត្រូវបានបាញ់ឆ្ពោះទៅសមុទ្រជប៉ុន នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង ដែលដកស្រង់សម្តីរបស់យោធា កូរ៉េខាងត្បូង។

នេះជាការបាញ់សាកល្បងលើកដំបូងរបស់ប្រទេសក្នុង ឆ្នាំ២០២២។ មុនពេលកូរ៉េខាងជើងបានបាញ់ សាកល្បងមីស៊ីលផ្លោង ប្រភេទថ្មីពីនាវាមុជទឹកក្នុងខែតុលា ឆ្នាំ២០២១ ៕

ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top