ឆ្នាំ២០២១ ជាខួប៥០ ឆ្នាំនៃការដែលសាធារណរដ្ឋ ប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ និងជាខួប២០ឆ្នាំ នៃការដែលប្រទេស ចិន ចូលជាសមាជិក អង្គការ ពាណិជ្ជកម្មពិភពលោក ។ ជាក់ស្តែងនៅថ្ងៃទី១៤ ខែតុលា នៃគម្រប់ខួប ដ៏មានសារៈសំខាន់ ជាប្រវត្តិសាស្ត្រ នេះ លោកXiJinping ប្រធានរដ្ឋចិន បានថ្លែងក្នុងឱកាសបើកមហាសន្និបាត និរន្តរភាពគមនាគមន៍ ពិភពលោកលើកទី២ នៃអង្គការសហប្រជាជាតិ ថា៖ “គ្រប់ប្រទេសសុទ្ធតែមានការ អភិវឌ្ឍទើបជាការអភិវឌ្ឍពិត យើងមានវិបុលភាព រួមទើបជាជីវភាពធូរធារពិត” ។
ឆ្នាំ២០២១ ការកសាង “ខ្សែក្រវាត់និងផ្លូវ” ទទួលបានសមិទ្ធផលឥតឈប់ឈរ ។ លោកXiJinping បានគូសបញ្ជាក់ថា គួរតម្កល់ទុកស្តង់ដាខ្ពស់ និរន្តរភាព និងការផ្តល់ផលប្រយោជន៍ ដល់ប្រជាជនជាគោលដៅ ដើម្បីបន្តជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ឱ្យអភិវឌ្ឍដោយគុណភាពខ្ពស់ ។
ផ្លូវដែកចិន-ឡាវបានដាក់ ឱ្យដំណើរការ ដែលជាវិស្វកម្មគំរូ នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ផង ហើយក៏ជាការផ្តល់ភាពងាយស្រួល កាន់តែច្រើនដល់ការនាំចេញ នាំចូលអន្តរជាតិផង ។
ក្នុងឱកាសសម្ពោធបើកពិព័រណ៍ នាំចូលចិន អន្តរជាតិលើកទី៤ ដែលធ្វើឡើងនៅឆ្នាំ២០២១ លោកXiJinping បានថ្លែងថា ៖ ប្រទេសចិនមានឆន្ទៈរួមជា មួយគ្រប់ប្រទេស ដើម្បីកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ ដើម្បីឱ្យខ្យល់ជំនោរនិទាឃរដូវ នៃការបើកទូលាយធ្វើឱ្យ ពិភពលោកមានភាពកក់ក្តៅ ។ ១១ ខែដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មអន្តរជាតិ របស់ចិនគឺ 35.39 ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង២២% បើធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២០ ។
នៅឆ្នាំ២០២១ វិបុលភាពរួម ជាកិច្ចការគន្លឹះមួយ ដែលមេដឹកនាំកំពូលចិនគិតគូរច្រើនបំផុត និងបានខិតខំអនុវត្តជាប់ជានិច្ច ។
ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ ២០២១ មុនថ្ងៃបុណ្យចូលឆ្នាំថ្មីចិន លោកXiJinping បានអញ្ជើញទៅដល់ភូមិ Huawu ដែលជាតំបន់ភ្នំនៃខេត្តGuizhou ដែលស្ថិត នៅភាគនិរតីរបស់ចិន ដើម្បីចូលរួមអបអរសាទរទទួលឆ្នាំថ្មី ជាមួយអ្នកភូមិ ជនជាតិMiao ។ លោកបានលើកឡើងថា វិបុលភាពរួម ជាគោលដៅសំខាន់មួយ នៃការកសាងសង្គមនិយមទំនើប គួរប្រកាន់ខ្ជាប់ទស្សនៈ អភិវឌ្ឍន៍ អំពីការតម្កល់ទុកប្រជាជន ជាស្នូល ធ្វើឱ្យមហាជន អាចមើលឃើញពីការប្រែប្រួល យ៉ាងច្បាស់និងទទួលបានផល ប្រយោជន៍ពិតប្រាកដ ។
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មហាសន្និបាតបូកសរុបសមិទ្ធផល ការងារនិងផ្តល់ប័ណ្ណសរសើរ ស្តីពីសមិទ្ធផលលុបបំបាត់ភាពក្រីក្រ ទូទាំងប្រទេសចិនបានប្រារព្ធឡើង យ៉ាងឱឡារិកនៅទីក្រុងប៉េកាំង ឆ្លៀតឱកាសនោះ លោក XiJinping បានប្រកាស ចំពោះសកលលោកថា ការលុបបំបាត់ភាពក្រីក្រ របស់ប្រទេសចិនទទួល បានភាពជោគជ័យ ដោយគ្រប់ជ្រុងជ្រោយ ។
ដោយឡែក លោកក៏ធ្លាប់ គូសបញ្ជាក់ថា ចិនគាំទ្រទ្វីបអាហ្វ្រិកចូលរួមការកសាង “ខ្សែក្រវាត់និងផ្លូវ” ចែករំលែកសមិទ្ធផល នៃការអភិវឌ្ឍន៍ ដើម្បីសម្រេចវិបុលភាពរួម ។ លោកបានសង្កត់ធ្ងន់ទៀតថា ការសម្រេចវិបុលភាព រួមជូនប្រជាជន នៃបណ្តាប្រទេសបូករួមទាំងប្រជាជន ទ្វីបអាហ្វ្រិកផង គឺជាខ្លឹមសារសំខាន់ នៃការបង្កើតសហគមន៍ រួមវាសនានៃមនុស្សជាតិ ។
ប្រទេសចិនកំពុងប្រើបទពិសោធន៍ កាត់បន្ថយភាពក្រីក្រ ចេញផុតពីភាពក្រីក្រ និងការទទួលបានវិបុលភាព រួមរបស់ខ្លួន ដើម្បីរួមចំណែកដល់វិបុលភាព រួមរបស់ប្រជាជននៃបណ្តា ប្រទេសលើពិភពលោក ៕