ហ្សឺណែវ៖ ទោះបីជាមនុស្សភាគច្រើន ជាសះស្បើយពី ៥ ទៅ ៧ថ្ងៃនៃការចាប់ផ្តើមរោគសញ្ញាក៏ដោយ អង្គការសុខភាពពិភពលោក (WHO) នៅតែផ្តល់អនុសាសន៍ឱ្យ នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ នេះបើតាមមន្ត្រីមកពីអង្គការនេះ បានប្រាប់សន្និសីទសារព័ត៌មាន។
ទោះបីជាយ៉ាងណាក៏ដោយ លោក Abdi Mahamud មកពីក្រុមគាំទ្រការគ្រប់គ្រង ឧប្បត្តិហេតុជំងឺកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក បានលើកឡើងថា រដ្ឋនានាត្រូវតែធ្វើការសម្រេចចិត្ត អំពីរយៈពេលនៃការដាក់ឱ្យ នៅដាច់ដោយឡែកដោយផ្អែក លើស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ។
លោកពន្យល់ថា នៅក្នុងប្រទេស ដែលមានការឆ្លងទាប ពេលវេលាដាក់ឱ្យនៅដាច់ពីគេយូរជាងនេះ អាចជួយរក្សាចំនួនករណីឱ្យទាបតាម ដែលអាចធ្វើទៅបាន។ លោកបានបន្ថែមថា នៅកន្លែងដែលមានករណីរត់គេចខ្លួន ការដាក់ឱ្យនៅដាច់ពី គេរយៈពេលខ្លីអាចមានភាពយុត្តិធម៌ ដើម្បីរក្សាប្រទេសនានាឱ្យដំណើរការ។
មន្ត្រីអង្គការសុខភាពពិភពលោក បានប្រាប់អ្នកសារព័ត៌មានថា វាអាចឆ្លងបានទាំងជំងឺគ្រុនផ្តាសាយ និងកូវីដ-១៩។ ទោះជាយ៉ាងណាក៏ដោយ ដោយសារមេរោគទាំងពីរនេះ ដាច់ដោយឡែកពីគ្នា ដែលវាយប្រហារ រាងកាយក្នុងវិធីផ្សេងគ្នា វាមាន “ហានិភ័យតិចតួច” ប៉ុន្ដែពួកវាអាចរួមបញ្ចូលគ្នាទៅជាមេរោគថ្មី។
យោងតាមអង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ប្រទេសចំនួន ១២៨ បានរាយការណ៍ករណីនៃ ជំងឺកូវីដទម្រង់ថ្មីអូមីក្រុង ។ នៅអាហ្រ្វិកខាងត្បូង ដែលមានការកើនឡើងយ៉ាងខ្លាំង នៃករណីដែលតាមពីក្រោយ ដោយការធ្លាក់ចុះយ៉ាងឆាប់រហ័ស ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាព នៅតែមានកម្រិតទាប ៕
ដោយ ឈូក បូរ៉ា