Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅអង់គ្លេស កើនឡើងដល់ជាង ២០ម៉ឺនករណីជាលើកដំបូង

ឡុងដ៌៖ ចក្រភពអង់គ្លេសបានរាយការណ៍ថា មានករណីឆ្លងមេរោគ ២១៨,៧២៤ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលលើសពី ២០ម៉ឺនករណីប្រចាំថ្ងៃជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។

ករណីឆ្លងចុងក្រោយនេះ បាននាំឱ្យចំនួនករណីឆ្លងមេរោគសរុប នៅក្នុងប្រទេសនេះកើនឡើងដល់ ១៣,៦៤១,៥២០ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ប្រទេសនេះ ក៏បានរាយការណ៍ ពីការស្លាប់ដែលទាក់ទង នឹងមេរោគកូវីដ១៩ ចំនួន ៤៨នាក់បន្ថែមទៀត។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសអង់គ្លេស ឥឡូវនេះមានចំនួន ១៤៨,៩៤១នាក់ ដោយមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៤,១២៦ នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយ។

ផ្ទាំងពាណិជ្ជកម្ម

នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស បានប្រាប់សារព័ត៌មាន Sky News ថាមិនមានទិន្នន័យអ្វីទេនៅចំណុចនេះ ដែលបង្ហាញថា ចក្រភពអង់គ្លេសត្រូវការ ផ្លាស់ទីឆ្ងាយពីផែនការ B ដែលរួមមានការណែនាំសម្រាប់ធ្វើការពីផ្ទះ និងរបាំងមុខចាំបាច់ នៅតាមកន្លែងសាធារណៈ និងនៅក្នុងផ្ទះភាគច្រើន។

លោកបានលើកឡើងថា រដ្ឋាភិបាលអង់គ្លេស មិនមានគម្រោងកាត់បន្ថយ រយៈពេលធ្វើច័តាឡីស័ក ៧ថ្ងៃមកត្រឹម ៥ថ្ងៃដូចដែលសហរដ្ឋអាមេរិក បានធ្វើនោះទេ ៕

ដោយ ឈូក បូរ៉ា

To Top
×