ព័ត៌មានអន្តរជាតិ

តម្លៃប្រេង កើនឡើង នៅពេលដែល OPEC + ប្រកាន់ខ្ជាប់ នូវការបង្កើន ទិន្នផល ដែលបានគ្រោងទុក

ញូវយ៉ក ៖ តម្លៃប្រេងបានកើនឡើង បន្ទាប់ពីប្រទេស ផលិតប្រេងសំខាន់ៗ របស់ពិភពលោកបានសន្យាថា នឹងប្រកាន់ខ្ជាប់ នូវផែនការរបស់ពួកគេ ក្នុងការបង្កើនទិន្នផល ជាបណ្តើរៗ នៅខែក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

West Texas Intermediate សម្រាប់ការចែកចាយ ខែកុម្ភៈបានបន្ថែម ៩១សេនឬ ១,២ ភាគរយដើម្បីទូទាត់នៅតម្លៃ ៧៦,៩៩ដុល្លារអាមេរិកក្នុងមួយធុង នៅលើផ្សារហ៊ុន New York Mercantile Exchange ។ ប្រេងឆៅប្រភេទ Brent សម្រាប់ចែកចាយនៅខែមីនា បានកើនឡើង ១,០២ដុល្លារ ឬ ១,៣ភាគរយ មកបិទនៅតម្លៃ ៨០ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange ។

អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និង សម្ព័ន្ធមិត្តរបស់ខ្លួនដែលហៅថា ជាសមូហភាព OPEC+ បានឲ្យដឹងកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំ តាមរយៈវីដេអូសន្និសីទថា ខ្លួននឹងប្រកាន់ខ្ជាប់នូវ ផែនការបង្កើនផលិតកម្មប្រេង ចំនួន ៤០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃក្នុងខែកុម្ភៈ។ ការផ្លាស់ប្តូរនេះ គឺប្រហាក់ប្រហែលនឹងការ រំពឹងទុករបស់ទីផ្សារ ។

គួរបញ្ជាក់ថា សម្ព័ន្ធភាពប្រេងកំពុង កាត់បន្ថយការ កាត់បន្ថយផលិតកម្ម ដែលបានកំណត់ ក្នុងឆ្នាំ២០២០ ខណៈដែលតម្រូវការ និងតម្លៃបានងើបឡើងវិញពីការធ្លាក់ ចុះដោយសារជំងឺរាតត្បាត ៕

To Top