បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរស់នៅ និរទេសខ្លួនឯង ក្នុងទីក្រុងឌូបៃ បាននិយាយថា លោកគ្រោង នឹងត្រឡប់មកប្រទេសថៃវិញ នៅឆ្នាំនេះ ដើម្បី “បម្រើប្រជាជន និងប្រទេសជាតិ” ប៉ុន្តែមានតែកូនស្រី របស់គាត់ឈ្មោះ Paethongtan ប៉ុណ្ណោះ ដែលនឹងត្រូវប្រាប់នៅពេលដែល វាជា «អាថ៌កំបាំងដ៏អស្ចារ្យ»។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ថាក់ស៊ីន បាននិយាយកាលពីយប់ ថ្ងៃអង្គារក្នុងអំឡុង ពេលវេទិកា CARE Clubhouse x CARE Talk នៅលើបណ្តាញ Youtube ដោយប្រើរហស្សនាម Tony Woodsome ។
ប្រធានបទសម្រាប់ពិភាក្សាគឺ “មេរៀនពីរលកយក្សស៊ូណាមិ ដើម្បីដោះស្រាយវិបត្តិកូវីដ។ ដើម្បីឱ្យប្រទេសរស់រានមានជីវិត ប្រទេសគួរតែមានអ្នក ដឹកនាំដ៏ឈ្លាសវៃ តើត្រឹមត្រូវទេ?”
លោកថាក់ស៊ីន បាននិយាយថា នៅឆ្នាំ២០២២ លោកចង់ឱ្យប្រជាជនថៃបន្តការអត់ធ្មត់ ដូចអ្វីដែលពួកគេធ្លាប់មាន កាលពីឆ្នាំមុន ។ លោកបានបន្តថា «ខ្ញុំផ្ទាល់ចង់ធ្វើបន់ស្រន់ ប៉ុន្តែមិនដឹងថា ជាបណ្តាសាសម្រាប់មនុស្ស ដែលស្អប់ខ្ញុំឬអត់ទេ ពរជ័យគឺឲ្យខ្លួនខ្ញុំអាចត្រឡប់មកផ្ទះវិញដើម្បីជួយការងារ»។
លោក ថាក់ស៊ីន រៀបរាប់ពីការជូនពរឆ្នាំថ្មី ចំនួនបួនរបស់គាត់ផងដែរ ដែលទីមួយ គឺគាត់ចង់មើលថែចៅ របស់គាត់ អស់មួយជីវិត, ទី២ មិនថាអ្នកណាក្នុងជួររដ្ឋាភិបាលទេ លោកថា «ខ្ញុំត្រៀមខ្លួនជួយដោះស្រាយបញ្ហា ដោយមិនគិតថ្លៃ», ទី៣ ខ្ញុំចង់ផ្តល់ការ បង្រៀន ហើយកាហ្វេទឹកកកមួយកែវ នឹងគ្រប់គ្រាន់សម្រាប់ខ្ញុំ និងទី៤ គឺ លោកចង់ឲ្យអ្នកមានទ្រព្យ របស់ថៃ ចូលរួមចំណែកជួយ ដល់ការចាប់ផ្តើមអាជីវកម្ម៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
