ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៧.០១៧ករណី គិតត្រឹមថ្ងៃពុធនេះ ក្នុងនោះមាន១៦.៩៩៧ករណី ឆ្លងក្នុងស្រុក និង ២០ករណីនាំចូលពីខាងក្រៅ ។
រដ្ឋធានីហាណូយ របស់វៀតណាម នៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតជាមួយនឹង ករណីប្រចាំថ្ងៃចំនួន២.៥០៥ នាក់បន្ទាប់មកគឺ៨៦២នាក់នៅខេត្ត Tay Ninh ភាគខាងត្បូង និង៧៩២នាក់នៅភាគខាងជើងទីក្រុង Hai Phong ។
ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសនេះកើនឡើងដល់១.៨១៧.៧២១នាក់ ជាមួយនឹងការស្លាប់ចំនួន៣៣.៤៧៥នាក់ ។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន១.៤៣៦.០៤៦នាក់ បានជាសះស្បើយកើនឡើងដល់២២,៦៦២នាក់ ធៀបនឹងថ្ងៃអង្គារ ។
វ៉ាក់សាំងកូវីដ-១៩ចំនួន១៥៥,២លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៦ចំនួន៦៩,៨លាន និង៧,៤លានចាក់លើកទី៣ ត្រូវបានចាក់ ។
រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការកើនឡើងទំហំដ៏ស្មុគស្មាញ និងការឆ្លងមេរោគ ។ គិតត្រឹមថ្ងៃពុធនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងកូវីដ-១៩ក្នុងស្រុកជាង១,៨លានករណី ចាប់តាំងពីការចាប់ផ្តើមនៃរលកឆ្លងមកដល់បច្ចុប្បន្ន គិតចាប់ពីចុងខែមេសា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា