ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវ៖ ពលរដ្ឋអាមេរិក មានភាពភ័យខ្លាចច្រើន ជាងក្តីសង្ឃឹមនៅក្នុងឆ្នាំ២០២២

វ៉ាស៊ិនតោន៖ នៅក្នុងតួលេខស្រាវជ្រាវថ្មីមួយ និងត្រូវបានចេញផ្សាយដោយ ទីភ្នាក់ងារចិនស៊ិនហួ បានបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើន បានបង្ហាញក្តីបារម្ភ និងលំបាកច្រើនជាងអ្វីដែល ពួកគេមានភាពសុទិដ្ឋិនិយម សម្រាប់ឆ្នាំ២០២២នេះ ទាំងនៅក្នុងប្រទេស និងសម្រាប់ពិភពលោកផងដែរ។

ការស្រាវជ្រាវដែល ត្រូវបានធ្វើឡើងដោយ Axios/Momentiv បានបង្ហាញយ៉ាងច្បាស់ថា ៥១ភាគរយ នៃអ្នកដែលបានធ្វើការ ឆ្លើយតបទៅនឹងការស្រាវជ្រាវ គឺមានក្តីព្រួយបារម្ភចំពោះ អ្វីដែលនឹងកើតឡើងនៅក្នុងឆ្នាំ២០២២នេះ សម្រាប់ប្រទេសអាមេរិកហើយប្រមាណជា ៥៤ភាគរយ សម្រាប់ពិភពលោកទាំងមូល។

បន្ថែមលើសពីនេះពលរដ្ឋអាមេរិក បានបង្ហាញក្តីសង្ឃឹមតិចតួច ចំពោះការរំពឹងទុករបស់ពួកគេ នៅក្នុងឆ្នាំថ្មីនេះដោយក្នុងនោះ មានតែ៣ក្នុងចំណោម ១០នាក់ប៉ុណ្ណោះ។

តួលេខនៃការព្រួយបារម្ភនេះ បានកើនឡើងក្នុងអត្រាខ្ពស់បំផុត មិនធ្លាប់មានគិតចាប់តាំងតែពីឆ្នាំ២០២០ ដែលគ្រានោះមានត្រឹមតែ ២៥ភាគរយ ខណៈដែលកាលពីឆ្នាំ២០១៨ មាន២២ភាគរយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top