ព័ត៌មានអន្តរជាតិ

តួកគី និងអាមេនី ពិភាក្សាគ្នាក្នុងទីក្រុងមូស្គូ ដើម្បីកសាងទំនាក់ទំនង ជាធម្មតាឡើងវិញ

បរទេស៖ ប្រទេសតួកគី និងប្រទេសអាមេនី នឹងបើកកិច្ចពិភាក្សាគ្នាមួយ ជាលើកដំបូងក្នុងគោលបំណងបង្កើត ទំនាក់ទំនងជាធម្មតាវិញនាថ្ងៃទី១៤ ខែមករាខាងមុខ នៅក្នុងទីក្រុងមូស្គូ។

យោងតាមការបញ្ជាក់ ដោយក្រសួងការបរទេសតួកគី នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងទៀតដែរថា ប្រទេសទាំងពីរ បានចាត់តាំងប្រេសិតពិសេស រួចទៅហើយដើម្បីធ្វើការកសាង ជម្លោះរវាងគ្នាដែលបានអូសបន្លាយ រយៈពេលជាច្រើន
ទសវត្ស។

លោករដ្ឋមន្ត្រីក្រសួងការបរទេស Mevlut Cavusoglu កាលពីមុនធ្លាប់បានប្រកាសដែរថា ជំហានចុងក្រោយមួយ នេះនឹងត្រូវគេរំពឹងទុកថា ជើងហោះហើររវាងរដ្ឋធានី Istanbul ទៅកាន់រដ្ឋធានី Yerevan ជាមិនខាន ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top