ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ប្រទេសចិនបាន និងកំពុងដើរតួនាទី យ៉ាងសកម្មក្នុងការកសាងពិភពលោក ដែលមានសន្តិភាពយូរអង្វែង និងសន្តិសុខជាទូទៅ

នៅដើមឆ្នាំថ្មី មេដឹកនាំនៃប្រទេសចំនួន ៥ ដែលមានអាវុធនុយគ្លេអ៊ែរ ក្នុងនោះបូករួមទាំងប្រទេសចិន រុស្ស៊ី សហរដ្ឋអាមេរិក អង់គ្លេស និងបារាំងបានរួមគ្នាចេញផ្សាយ សេចក្តីថ្លែងការណ៍រួមស្តីពី បញ្ហាអាវុធនុយគ្លេអ៊ែរជាលើកដំបូង ដោយបានសង្កតធ្ងន់ថា “សង្គ្រាមនុយគ្លេអ៊ែរមិនអាច ផ្ទុះឡើងហើយក៏គ្មានអ្នកឈ្នះដែរ “ក៏ដូចជារំលឹកឡើងវិញថា “មិនប្រើអាវុធនុយគ្លេអ៊ែរតម្រង់ ដាក់គ្នាទៅវិញទៅមក ឬចំពោះប្រទេសដទៃទៀត” ហើយ “ជៀសវាងការប្រឈមមុខដាក់គ្នា ខាងផ្នែកយោធា និងបង្ការការប្រកួតប្រជែងខាងសព្វាវុធ” សហគមន៍អន្តរជាតិសម្តែងការ ស្វាគមន៍ជាទូទៅចំពោះរឿងនេះ ។

ការអភិវឌ្ឍអាវុធនុយគ្លេអ៊ែរ របស់ប្រទេសចិន គឺជាជម្រើសជាប្រវត្តិសាស្ត្រ ដែលបានធ្វើឡើងទាំងបង្ខំចិត្ត ដើម្បីឆ្លើយតបនឹងការ គំរាមកំហែងផ្នែកនុយគ្លេអ៊ែរ បំបែកការផ្តាច់មុខខាងនុយគ្លេអ៊ែរ និងបង្ការសង្គ្រាមនុយគ្លេអ៊ែរ ក្នុងអំឡុងពេលប្រវត្តិសាស្ត្រដ៏ពិសេស ។ ចាប់តាំងពីថ្ងៃដំបូងដែល មានអាវុធនុយគ្លេអ៊ែរមក ប្រទេសចិនក៏បានផ្តួចផ្តើម យ៉ាងសកម្មឱ្យហាមឃាត់ដោយ គ្រប់ជ្រុងជ្រោយ និងកំទេចចោលទាំងស្រុង នូវអាវុធនុយគ្លេអ៊ែរ ហើយបានរក្សាកម្លាំងនុយគ្លេអ៊ែររបស់ខ្លួន ឱ្យនៅត្រឹមកម្រិតទាបបំផុត តាមតម្រូវការនៃការការពារ សន្តិសុខជាតិជាប់រហូតមក នេះជាការចូលរួមចំណែកដ៏សំខាន់ ចំពោះស្ថិរភាពជាយុទ្ធសាស្ត្រសកល ។

ជានិច្ចកាល ប្រទេសចិនបានប្រកាន់ខ្ជាប់ គោលនយោបាយស្តីពី ការមិនប្រើប្រាស់អាវុធនុយគ្លេអ៊ែរ មុនគេទោះក្នុងពេលណា ឬកាលៈទេសៈណាក៏ដោយ ហើយបានសន្យាយ៉ាងច្បាស់ថា ចិនមិនប្រើប្រាស់ឬគំរាមកំហែងថា នឹងប្រើប្រាស់អាវុធនុយគ្លេអ៊ែរ ចំពោះប្រទេសនិងតំបន់ដែលគ្មាន អាវុធនុយគ្លេអ៊ែរដោយគ្មានលក្ខខណ្ឌ ។ ប្រទេសចិនគឺជាប្រទេសតែមួយគត់ដែលបានធ្វើការសន្យាបែបនេះក្នុងចំណោមប្រទេសទាំង ៥ ដែលមានអាវុធនុយគ្លេអ៊ែរ ។

គួរបញ្ជាក់ផងដែរថា ក្នុងដំណាក់កាលរង្គោះរង្គើ និងកំណែទម្រង់នៃនិម្មាបនកម្ម យុទ្ធសាស្ត្រអន្តរជាតិ ការគាំពារសុខសន្តិភាពពិភពលោក ត្រូវការកិច្ចខិតខំប្រឹងប្រែង រួមរបស់ប្រទេសទាំង ៥ ដែលមានអាវុធនុយគ្លេអ៊ែរ ជាពិសេស ក្នុងនាមជាប្រទេសដ៏ខ្លាំងក្លា បំផុតលើពិភពលោក សហរដ្ឋអាមេរិកចាំបាច់ ត្រូវមានការអនុវត្តជាក់ស្តែង ។

ក្នុងឆ្នាំ ២០២១ ដែលទើបបានកន្លងផុតទៅ សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី បានស្វែងរកធ្វើកិច្ចសហប្រតិបត្តិការ ផែ្នកនាវាមុជទឹកនុយគ្លេអ៊ែរ ហើយបានបញ្ចេញសញ្ញា ដ៏គ្រោះថ្នាក់ដែលបំផុសនូវការ ប្រកួតប្រជែងខាងសព្វាវុធក្នុងតំបន់ ។

លើសពីនេះទៅទៀត ក្នុងសេចកី្តព្រាងច្បាប់ស្តីពី ការធ្វើប្រតិភូកម្មសិទ្ធិអំណាច ការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២២ ដែលមេដឹកនាំអាមេរិក បានអនុម័តនាពេលថ្មីៗកន្លងទៅនេះ មានថវិកាចំនួន ២ ម៉ឺន ៧ ពាន់ ៨ រយលានដុល្លារអាមេរិក នឹងប្រើប្រាស់សម្រាប់ គម្រោងអាវុធនុយគ្លេអ៊ែរ។ល។ ដោយសារគិតពិចារណា ពីការប្រកួតប្រជែងខាង ភូមិសាស្ត្រនយោបាយ សហរដ្ឋអាមេរិក បាននិងកំពុងខិតខំស្វែងរកឥទ្ធិពល កំញើញខាងនុយគ្លេអ៊ែររបស់ខ្លួន ដែលបានក្លាយជាចំណុចហានិភ័យ ដ៏សំខាន់ក្នុងវិស័យសុវត្ថិភាព នុយក្លេអ៊ែរជាសកល ។

ប្រទេសចិនរំពឹងថា ប្រទេសទាំង ៥ ដែលមានអាវុធនុយគ្លេអ៊ែរ នឹងធ្វើកិច្ចខិតខំប្រឹងប្រែងថែម មួយកម្រិតទៀតដោយឈរលើមូលដ្ឋាន នៃសេចក្តីថ្លែងការណ៍រួមនេះ ជាពិសេស គឺ លះបង់ចោលគោលនយោបាយ កំញើញផែ្នកនុយគ្លេអ៊ែរដែលចាត់ទុក ការប្រើប្រាស់អាវុធនុយគ្លេអ៊ែរ មុនគេជាមូលដ្ឋាន ក៏ដូចជាសន្យាថា មិនប្រើប្រាស់អាវុធនុយគ្លេអែរ មុនគេតម្រង់ដាក់គ្នាទៅវិញទៅមក ព្រមទាំងធ្វើការចរចាដើម្បីចុះហត្ថលេខា លើឯកសារច្បាប់អន្តរជាតិ ក្នុងន័យជំរុញការកសាងពិភពលោក ដែលមានសន្តិភាពយូរអង្វែង និងសន្តិសុខជាទូទៅ ។
ប្រទេសចិននឹងបន្តរួមចំណែក ជាតម្រិះប្រាជ្ញានិងផែនការចិន ក្នុងការជំរុញអភិបាលកិច្ចសកល ក្នុងវិស័យនុយគ្លេអ៊ែរ ហើយមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសទាំងអស់ ដែលស្នេហាសន្តិភាព ៕

To Top