ព័ត៌មានអន្តរជាតិ

RCEP បានមកដល់ហើយ

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(ហៅកាត់ថា RCEP)បានចូលជាធរមានជាផ្លូវការ នេះមានន័យថា តំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកបានចាប់ដំណើរជាផ្លូវការ។ការចូលជាធរមាននៃRCEPមិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជាកម្លាំងថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។

បច្ចុប្បន្ន មានប្រទេសណាខ្លះបានចុះហត្ថលេខា
បច្ចុប្បន្ន RCEPមានសមាជិកចំនួន១៥ រួមមានប្រទេសអាស៊ានទាំង១០ ព្រមទាំងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងនូវែលសេឡង់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោក
ចំនួនប្រជាជនសរុបនៃRCEPគឺ២២៧០លាននាក់ ទំហំសេដ្ឋកិច្ចសរុបគឺ២៦ទ្រីលានដុល្លារអាមេរិក ទំហំនាំចេញសរុបគឺ៥,២ទ្រីលានដុល្លារអាមេរិក ត្រូវជា៣០%នៃទំហំសរុបលើពិភពលោក។

អនុគ្រោះពន្ធគយ
បន្ទាប់ពីRCEPចូលជាធរមាន អត្រា៩០%នៃពាណិជ្ជកម្មទំនិញក្នុងតំបន់នឹងសម្រេចពន្ធគយ០ជាបណ្តើរ។

RCEPពាក់ព័ន្ធនឹងវិស័យអ្វីខ្លះ
ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម ការអនុញ្ញាតឱ្យធ្វើវិនិយោគ ស្តង់ដានិងបច្ចេកទេស ការត្រួតពិនិត្យអនាម័យនិងភូតគាមអនាម័យសត្វនិងរុក្ខជាតិ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងបច្ចេកទេស កម្មសិទ្ធិបញ្ញា ធុរកិច្ចអេឡិចត្រូនិច ដំណោះស្រាយវិវាទនិងវិស័យផ្សេងៗ

តើRCEPនឹងនាំមកនូវការផ្លាស់ប្តូរអ្វីខ្លះ
ការទិញទំនិញនឹងមានតម្លៃកាន់តែថោក ធ្វើទេសចរណ៍កាន់តែងាយស្រួលសហគ្រាសកាន់តែមានទំនុកចិត្ត ការវិនិយោគកាន់តែមានប្រសិទ្ធភាព៕

To Top