ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតអាមេរិក-រុស្ស៊ី នឹងដោះស្រាយភាព តានតឹងជុំវិញអ៊ុយក្រែន នៅក្នុងទីក្រុងហ្សឺណែវ

បរទេស៖ កិច្ចពិភាក្សាគ្នារវាងមន្ត្រីការទូត អាមេរិកនិងរុស្ស៊ី នឹងចាប់ផ្តើមនៅក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ បន្ទាប់ពីមានការជាប់គាំង រយៈពេលមួយសប្ដាហ៍ ជុំវិញការដាក់ពង្រាយកងទ័ពរុស្ស៊ី នៅជិតព្រំដែនជាប់ប្រទេសអ៊ុយក្រែន ហើយប្រេសិតជើងចាស់ប្រទេសទាំងពីរ កំពុងតែព្យាយាមបញ្ចៀសវិបត្តិ។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wendy Sherman តាមសេចក្តីរាយការណ៍ នឹងជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ។ មន្ត្រីជាន់ខ្ពស់ទាំងពីររូបបូកបញ្ចូលគ្នា គឺមានបទពិសោធន៍ផ្នែក កិច្ចការការទូតជាងកន្លះសតវត្ស។

ប្រទេសរុស្ស៊ី ដែលចល័តកងទ័ពជិត១០០.០០០នាក់ ទៅជិតព្រំដែនជាប់ប្រទេសអ៊ុយក្រែន និយាយថា ខ្លួនមិនកំពុងត្រៀម ធ្វើការឈ្លានពាននោះទេ ប៉ុន្តែចង់ឃើញលោកខាងលិច ដកថយចេញពីការគាំទ្រ ចំពោះរដ្ឋាភិបាលរបស់ប្រទេសអ៊ុយក្រែន និងផ្អាកការពង្រីកវិសាលភាព របស់សម្ពន្ធមិត្តយោធាណាតូ ឆ្ពោះមកទិសខាងកើត។

គួរបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ កាលពីសប្ដាហ៍មុន រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីននោះ លោក បៃដិន បានលើកឡើងជាថ្មីថា សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តអឺរ៉ុប នឹងដាក់ទណ្ឌកម្មមិនធ្លាប់មានពីមុន ប្រសិនបើរុស្ស៊ីជ្រើសរើស ឈ្លានពានប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top