ព័ត៌មានអន្តរជាតិ

ចិនព្រមានមន្ទីរពេទ្យ មិនឲ្យបដិសេធអ្នកជម្ងឺ ជុំវិញការទប់ស្កាត់ជម្ងឺកូវីដ ស្របពេលដែល ករណីឆ្លងធ្លាក់ចុះ

បរទេស៖ ប្រទេសចិន បានរាយការណ៍ពីករណីឆ្លងជម្ងឺកូវីដ១៩ កាន់តែតិចឡើងនៅថ្ងៃសុក្រនេះ ក្នុងខណៈទីក្រុងមួយចំនួន មានចំណាត់ការទប់ស្កាត់ ចំណែកមន្ត្រីជាន់ខ្ពស់មួយរូប បានព្រមានដល់មន្ទីរពេទ្យនានា មិនឲ្យបដិសេធមិនទទួលអ្នកជម្ងឺក ក្រោយស្ត្រីម្នាក់រលូតកូន នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងទីក្រុង Xian បង្កឲ្យមានការខឹងសម្បារខ្លាំងឡើង។

ទិន្នន័យផ្លូវការ នៅថ្ងៃសុក្រនេះ បានបង្ហាញថាមានករណី ឆ្លងក្នុងស្រុកចំនួន ១១៦ករណី ដោយមានការបញ្ជាក់ពីអាការៈ រោគកាលពីថ្ងៃព្រហស្បតិ៍ ដែលភាគច្រើននៅក្នុងទីក្រុង Xian និងខេត្ត Henan ហើយចំនួននេះ គឺជាការថយចុះពីចំនួន ១៣២ករណី កាលពីមួយថ្ងៃមុន។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន ស៊ិនហួ បានដកស្រង់សម្តីលោក Li Qun ជាមន្ត្រីផ្នែកគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺឆ្លង ដែលនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ហានិភ័យនៃការផ្ទុះឆ្លងទ្រង់ទ្រាយធំជាថ្មីឡើងវិញ (ក្នុងទីក្រុង Xian) ត្រូវបានទប់ស្កាត់បានយ៉ាងច្រើន”។

គួរបញ្ជាក់ថា ទីក្រុង Xian ដែលជាទីក្រុងមួយមានប្រជាជនចំនួន ១៣លាននាក់ ស្ថិតនៅក្នុងប្រទេសចិនភាគពាយព្យនោះ បានឈានចូលក្នុងថ្ងៃទី១៦ នៃការបិទខ្ទប់ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា ការផ្ទុះឆ្លងនៅទីនោះ បានស្ថិតនៅក្នុងការគ្រប់គ្រងបានហើយ។ ទីក្រុង Xian ស្ថិតនៅក្នុងខេត្ត Shaanxi ជាប់នឹងខេត្ត Henan៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top