ព័ត៌មានអន្តរជាតិ

ថៃ បន្ដផ្អាកផែនការ មិនធ្វើច័តាឡីស័ក សម្រាប់ភ្ញៀវបរទេស ក្រោយករណីឆ្លងជំងឺកូវីដ-១៩ កើនឡើងខ្លាំង

បាងកក ៖ ប្រទេសថៃ បានប្រកាសរក្សាការ ផ្អាកកម្មវិធីលើកលែងការធ្វើច័តាឡីស័ក របស់ខ្លួន ខណៈដែលការ ធ្វើឱ្យប្រសើរឡើង នូវវិធានការត្រួត ពិនិត្យជំងឺរាតត្បាត ចំពេលមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន។

លោក Taweesin Visanuyothin អ្នកនាំពាក្យ នៃមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព ជំងឺកូវីដ-១៩ ហៅកាត់ថា (CCSA) ដែលជាក្រុមការងារ ទទួលបន្ទុកជំងឺកូវីដ-១៩ របស់ប្រទេស បានលើកឡើងថា ពាក្យស្នើសុំថ្មី សម្រាប់គម្រោង លើកលែងការធ្វើតេស្ត និងនៅដាច់ដោយឡែករបស់ប្រទេសថៃ នឹងមិនត្រូវបានអនុម័ត រហូតដល់មានការជូនដំណឹងបន្ថែម ។

លោក Taweesin បានប្រាប់សន្និសីទសារព័ត៌មានមួយថា អ្នកដែលបានទទួលការយល់ព្រម នៅតែអាចចូល ប្រទេសថៃ បានដោយគ្មានការដាក់ ឱ្យនៅដាច់ពីគេរហូតដល់ថ្ងៃទី១៥ ខែមករា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

កាលពីថ្ងៃសុក្រ ប្រទេសថៃ បានរាយការណ៍ ពីករណីដែលបានបញ្ជាក់ថ្មីចំនួន ៧,៥២៦ករណី ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ និង ច្រើនជាងទ្វេដងពីចំនួន មធ្យមប្រចាំថ្ងៃ ដែលមានច្រើនជាង ៣០០០ករណីក្នុងសប្តាហ៍មុន ។ ប្រទេសថៃ ក៏បានរាយការណ៍ពីការ ស្លាប់ចំនួន ១៩នាក់ទៀតក្នុងអំឡុងពេល ២៤ម៉ោងចុងក្រោយ នេះបើយោងតាម ប្រភពពី CCSA ។

ដោយសារការព្រួយបារម្ភអំពី រលកថ្មីនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានបញ្ឈប់គម្រោងធ្វើដំណើរ ដោយមិនដាក់ឱ្យនៅដាច់ ដោយឡែក ពីគេចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ និងកម្មវិធី Sandbox ភាគច្រើន របស់ខ្លួន ដែលអនុញ្ញាតឱ្យចូល ដោយមិនមានការ ដាក់ឱ្យ នៅដាច់ពីគេ ខណៈដែលតម្រូវឱ្យអ្នកទស្សនាស្នាក់នៅ ក្នុង គោលដៅជាក់លាក់សម្រាប់រយៈពេល ៧ថ្ងៃជាមួយនឹងសកម្មភាព ដោយសេរី ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ លើកលែងតែកោះរមណីយដ្ឋានភូកេត។

យោងតាម CCSA ចាប់ពីថ្ងៃទី១១ ខែមករា តទៅ ប្រទេសថៃ នឹងអនុញ្ញាតឱ្យចូលដោយមិនមានការដាក់ឱ្យនៅដាច់ពីគេតាមរយៈកម្មវិធី Sandbox ទៅកាន់គោលដៅបន្ថែម រួមទាំងកោះ Samui កោះ Pha-ngan កោះ Tao ក៏ដូចជាខេត្ត Krabi និង Pang Nga ។

នៅថ្ងៃទី១១ ខែមករាខាងមុខនេះ ប្រទេសនេះក៏នឹងលុបចោល ការហាមប្រាមការចូល ប្រជាជនដែលធ្វើដំណើរមកពីប្រទេសអាហ្វ្រិកចំនួន ៨ ដែលខ្លួនបានកំណត់ថា ជាប្រទេស ដែលមានហានិភ័យខ្ពស់ ៕
ដោយ ឈូក បូរ៉ា

To Top