ព័ត៌មានអន្តរជាតិ

រុស្ស៊ីជឿថា ភាពវឹកវរ នៅក្នុងប្រទេស កាហ្សាក់ស្ថាន គឺជាការបង្កឡើង ដោយកងកម្លាំង មកពីខាងក្រៅ

បរទេស ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអាមេរិក លោក Anatoly Antonov បាននិយាយថា ប្រទេសរុស្ស៊ីជឿជាក់ថា ភាពចលាចលស៊ីវិល នៅក្នុងប្រទេសកាហ្សាក់ស្ថាន ត្រូវបានបង្កឡើង ដោយកងកម្លាំងខាងក្រៅ ដែលចង់ធ្វើឱ្យខូច ដល់ផ្នែកសន្តិសុខ និងសុចរិតភាព របស់ប្រទេស អាស៊ីកណ្តាលមួយនេះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងផ្អែកតាមការលើកឡងើង របស់លោក Anatoly Antonov ដែលជាអ្នកការទូតរុស្ស៊ី បានប្រាប់សារព័ត៌មាន Newsweek ថា “រុស្ស៊ីចាត់ទុកការវិវឌ្ឍដោយហិង្សា ដែលបង្កហេតុពីខាងក្រៅ ក្នុងប្រទេសជាមិត្ត គឺក្នុងគោលបំណងបង្អាក់ សន្តិសុខ និងសុចរិតភាព របស់ប្រទេសនេះ ។ យើងនឹងជួយ ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារជីវភាពធម្មតាឡើងវិញ នៅក្នុងប្រទេសកាហ្សាក់ស្ថាន” ។

លោកបានបន្ថែមថា “ចំពោះតួនាទី របស់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន យើងសង្ឃឹមថា គ្មាននរណាម្នាក់ នឹងចោទសួរ អំពីសិទ្ធិ របស់ប្រទេស កាហ្សាក់ស្ថាន ក្នុងការអនុវត្ត ចំពោះមាត្រាទី 4 នៃធម្មនុញ្ញ របស់អង្គការសន្ធិសញ្ញា សន្តិសុខសមូហភាព [CSTO] នោះទេ ។ វាត្រូវបានអនុវត្ត ដើម្បីធានាបាននូវច្បាប់ និងសណ្តាប់ធ្នាប់ នៅក្នុងសាធារណរដ្ឋសម្ព័ន្ធមិត្ត” ។

លោកបានបន្ថែម ដោយធ្វើ អត្ថាធិប្បាយលើការព្រួយបារម្ភ របស់ប្រទេសលោកខាងលិច ចំពោះការសម្រេចចិត្ត របស់ CSTO ក្នុងការបញ្ជូនកងរក្សា សន្តិភាព ទៅកាន់កាហ្សាក់ស្ថាន ។

អ្នកការទូតរូបនេះក៏បានបន្ថែមថា “ការពង្រីករបស់ណាតូ ទៅទិសខាងកើតគឺប្រឆាំង នឹងគោលការណ៍រួម និងរួមគ្នា នៃសន្តិសុខ ដែលមិនអាចបំបែកបាននៅក្នុងអឺរ៉ុប ។ ប្លុកឆ្លងកាត់អាត្លង់ទិកខ្លួនឯងគឺជាផ្នែកមួយ នៃសង្រ្គាមត្រជាក់”៕
ប្រែសម្រួលៈ ណៃ តុលា

To Top