បរទេស ៖ ប្រធានាធិបតីកាហ្សាក់ស្ថាន កាលពីថ្ងៃសុក្រ គឺបានអនុញ្ញាតឱ្យកងកម្លាំងសន្តិសុខ បាញ់សម្លាប់អ្នក ដែលចូលរួមក្នុងភាពចលាចល ដោយបើកដៃឱ្យមានការបង្កើនយ៉ាងខ្លាំង នៅក្នុងការបង្រ្កាបលើការតវ៉ាប្រឆាំង រដ្ឋាភិបាលដែលបានក្លាយ ទៅជាហិង្សា ។
យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កាហ្សាក់ស្ថាន ដែលជាប្រទេសអាស៊ីកណ្តាល នៅសប្តាហ៍នេះ បានជួបប្រទះការតវ៉ាតាមផ្លូវ ដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យពីសហភាពសូវៀតកាលពីបី ទសវត្សរ៍មុន ហើយមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ នៅក្នុងភាពចលាចល ។ បាតុកម្មបានចាប់ផ្តើមឡើង ដោយសារតែតម្លៃប្រេងឥន្ធនៈឡើង ជិតទ្វេរដង ហើយការតវ៉ាបានរីករាល ដាលយ៉ាង ឆាប់រហ័សនៅទូទាំងប្រទេស ដោយឆ្លុះបញ្ចាំងពីការមិនសប្បាយ ចិត្តកាន់តែទូលំទូលាយចំពោះការគ្រប់គ្រង បែបផ្តាច់ការ។
នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ទៅ កាន់ប្រទេសជាតិ ប្រធានាធិបតី គឺលោក Kassym-Jomart Tokaev បានប្រើវោហាសាស្ត្រដ៏ឃោរឃៅ ដោយសំដៅទៅលើអ្នក ដែលពាក់ព័ន្ធ ក្នុងភាពចលាចលនេះថា ជា “ភេរវករ ” ” ចោរប្លន់ ” និង ”ពួកសកម្មប្រយុទ្ធ ” ទោះបីជាវាមិនច្បាស់ថា អ្វីដែលនាំឱ្យការតវ៉ា ដោយសន្តិវិធី ដើម្បីប្រមូលផ្តុំគ្នាជាលើកដំបូង ហើយបន្ទាប់មកធ្លាក់ ចូលទៅក្នុងអំពើហិង្សា។ រហូតមកទល់ពេលនេះមិន មានមេដឹកនាំការតវ៉ាណាម្នាក់ ចេញមុខទេ។
លោក Tokaev បាននិយាយថា៖ «ខ្ញុំបានចេញបញ្ជាទៅអ្នកអនុវត្តច្បាប់ និងកងទ័ព ឲ្យបាញ់សម្លាប់ដោយគ្មានការព្រមាន។ អ្នកណាដែលមិនចុះចាញ់ នឹងត្រូវកម្ចាត់ចោល»៕
ប្រែសម្រួលៈ ណៃ តុលា