បរទេស៖ នៅក្នុងខែតុលា ធនាគារ Citigroup បានក្លាយជាស្ថាប័នហិរញ្ញវត្ថុនៃ Wall Street ដ៏សំខាន់ដំបូងគេ ដែលអនុវត្តវ៉ាក់សាំង កាតព្វកិច្ច Covid-19 ដ៏តឹងរ៉ឹង។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្លុកធនាគាររបស់ Wall Street សំខាន់ៗផ្សេងទៀតបានណែនាំនិយោជិតដែលមិនបានចាក់វ៉ាក់សាំងការពារឱ្យធ្វើការពីផ្ទះ និងលើកទឹកចិត្តពួកគេចាក់វ៉ាក់សាំង ប៉ុន្តែគ្មាននរណាម្នាក់ទៅចាក់ឡើយ រហូតដល់មានការបណ្តេញបុគ្គលិកដែលមិនបានទទួលការចាក់ថ្នាំបង្ការចេញពីការងារ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនធំៗជាច្រើនរបស់អាមេរិកបានណែនាំគោលការណ៍ «no jab-no job ឬ អត់ចាក់វ៉ាក់សាំង, អត់ការងារធ្វើ» រួមទាំងក្រុមហ៊ុន Google និង United Airlines ផងដែរ។
ជាង 90 ភាគរយនៃបុគ្គលិក Citigroup ត្រូវបានចាក់វ៉ាក់សាំង ហើយចំនួននោះកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ Citigroup បាននិយាយថា នឹងវាយតម្លៃការលើកលែងចំពោះវ៉ាក់សាំងកាតព្វកិច្ច លើហេតុផលសាសនា វេជ្ជសាស្រ្ត ឬផ្សេងទៀតដោយផ្អែកលើករណីនីមួយៗ៕
ប្រែសម្រួលៈ ណៃ តុលា