យេរូសាឡឹម៖ នៅថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែល បានធ្វើការប្រកាសថា ពលរដ្ឋរបស់អ៊ីស្រាអ៊ែល ប្រមាណជា ២៥ម៉ឺននាក់ មកហើយដែលអាចទទួលបាន វ៉ាក់សាំងលើកទី៤ដំបូងគេ ក្រោយរយៈពេលមួយសប្តាហ៍ រដ្ឋាភិបាលបានអនុញ្ញាតិឲ្យដំណើរការ ជូនចំពោះពលរដ្ឋវ័យចាស់។
លោកនាយករដ្ឋមន្ត្រី Naftali Bennett ដែលបានថ្លែងនៅក្នុងកម្មវិធី ទូរទស្សន៍ប្រចាំសប្តាហ៍មួយ បានបន្តថាពលរដ្ឋអ៊ីស្រាអែលប្រមាណជា ១ភាគ៤បានទទួល វ៉ាក់សាំងលើកទី៤ ហើយនេះគឺជាការឆ្លើយតប ដ៏ពិសេសមួយដែលអាចជួយការពារ ឲ្យចំនួននៃការចូលសម្រាក ព្យាបាលនឹងមានការថយចុះ។

នៅថ្ងៃអាទិត្យនេះផងដែរ ថ្នាំព្យាបាលកូវីដប្រភេទ Merck ប្រមាណជា៥០០០ ក៏បានធ្វើដំណើរមកដល់ ប្រទេសអ៊ីស្រាអ៊ែលផងដែរ ហើយលោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វានឹងត្រូវប្រើប្រាស់ សម្រាប់តែអ្នកជំងឺ ប្រភេទធ្ងន់ប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា រលកវាយប្រហារថ្មីដោយអូមីក្រុង មកដល់ពេលនេះអ៊ីស្រាអ៊ែល បានទទួលបានចំនួននៃ អ្នកឆ្លងកូវីដសរុប ១៧៥១៧នាក់មកហើយ នៃចំនួនពលរដ្ឋសរុបរបស់ខ្លួន ប្រមាណជា ៩,៤៥លាននាក់ ៕
ប្រែសម្រួល៖ ស៊ុន លី
