វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង ៦០លានករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្នុងទិន្ន័យពីសាកលវិទ្យាល័យ ខាងលើបានឲ្យដឹងថា ចំនួនករណីជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ៦០,០៦២,០៧៧ករណី ដោយមានអ្នកស្លាប់សរុបចំនួន ៨៣៧,៥០៤នាក់ គិតត្រឹមម៉ោង ៤ រសៀលម្សិលមិញនេះ។

សហរដ្ឋអាមេរិក នៅតែជាប្រទេសដែល រងគ្រោះខ្លាំងជាងគេដោយសារ ជំងឺរាតត្បាតរាតត្បាត ដោយមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុត លើពិភពលោក ដែលស្មើនឹង ២០ភាគរយ នៃករណីឆ្លងទូទាំងពិភពលោក និងច្រើនជាង ១៥ភាគរយ នៃការស្លាប់ទូទាំងពិភពលោក ។
ករណីផ្ទុកជំងឺកូវីដ-១៩ របស់សហរដ្ឋអាមេរិក បានកើនឡើងដល់ ១០លាននាក់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយកើនលើសពី ២០លាននាក់ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ កើនលើសពី ៣០លាននាក់ នៅថ្ងៃទី២៤ ខែមីនា កើនលើសពី ៤០លាននាក់ នៅថ្ងៃទី០៦ ខែកញ្ញា និងមានចំនួនលើសពី ៥០លាននាក់ នៅថ្ងៃទី១៣ ខែធ្នូ ៕
ដោយ ឈូក បូរ៉ា
