ព័ត៌មានអន្តរជាតិ

ពាក្យជូនពរ ក្នុងឱកាសទិវាប៉ូលិស ប្រជាជននិង ពិធីបុណ្យឡាបា

ថ្ងៃទី១០ ខែមករា ជាទិវាប៉ូលិសប្រជាជនចិន លើកទី ២ និងជាពិធីបុណ្យឡាបា ដែលជាពិធីបុណ្យប្រពៃណីចិន ។ ជាបឋមសូមជូនពរ ឱ្យប៉ូលិសប្រជាជន ដែលការពារប្រជាជន និងប្រទេសជាតិសប្បាយ រីករាយនាថ្ងៃទិវា មានសុភមង្គល និងសុខភាពមាំមួន !

ចូលដល់ពិធីបុណ្យឡាបា គឺមានន័យថា បុណ្យចូលឆ្នាំចិន កាន់តែខិតជិតចូលមកដល់ហើយ ។ ពិធីបុណ្យឡាបា គឺជាធិធីបុណ្យ សម្រាប់គោរពបូជាដូនតា និងព្រះទេវតា ហើយបួង សួងសុំឱ្យមាន ការប្រមូលផលបានល្អ និងសំណាងល្អ ។ ក្នុងអំឡុង ពេលពិធីបុណ្យឡាបា អាហារដែលគេស្គាល់ ជាងគេគឺបបរ ឡាបា ។ ក្នុងរដូវរងាដ៏ត្រជាក់ ការហូបបបរឡាបា ក្តៅមួយចានគឺជាក្ដីសុខម៉្យាង ។ ចុះហេតុអ្វីបានជា ត្រូវហូបបបរ ឡាបាក្នុងពិធីបុណ្យនេះ?

តាមតំណាលថា ពិធីបុណ្យឡាបាគឺកើតចេញ ពីការនឹករលឹកចំពោះ វីរជន Yue Fei ។ នៅឃុំ Zhuxian ក្នុងឆ្នាំមួយ Yue Feiបានដឹកនាំ ទ័ព របស់គាត់ទៅប្រយុទ្ធនឹង កងទ័ពឈ្លានពាន ។ ពេលនោះអាកាសធាតុ ត្រជាក់ខ្លាំង ប្រជាជននាំគ្នាដាំបបរ ហើយយកទៅជូនទ័ព Yue Fei ។បន្ទាប់ពីញ៉ាំឆ្អែតហើយ កងទ័ពរបស់ Yue Fei បានទទួល ជ័យជម្នះក្នុងការប្រយុទ្ធ ជាមួយសត្រូវ ហើយត្រឡប់មកវិញ នៅថ្ងៃទី ប្រាំ បីខែធ្នូគិត តាមច័ន្ទគតិ ។ បន្ទាប់ពី Yue Fei ទទួលមរណភាពទៅ ដើម្បីរំលឹកគុណដល់គាត់ ប្រជាជនបានដាំបបរ ជាមួយនឹងគ្រាប់ ធញ្ញជាតិ និងផ្លែឈើរាល់ពេល បុណ្យឡាបា ទីបំផុតវាបានក្លាយជាទំនៀម ទម្លាប់រហូតដល់សព្វថ្ងៃនេះ ៕

To Top